Tennis បង្កើតព្រឹត្តិការណ៍ Pro-Am លើក ទី២ ស្វាគមន៍អ្នកឧបត្ថម្ភ

ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា (Tennis) បានរៀបចំ ព្រឹត្តិការណ៍នៃការប្រកួតកីឡាវាយកូនបាល់មិត្ត ភាពរវាងអ្នកឧបត្ថម្ភ និងកីឡាករ-គ្រូបង្វឹក ឬហៅកាត់ថា Pro-Am លើកទី២ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកីឡាកម្ពុជា (CCC) ចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

គោលបំណងនៃការៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីប្រមូលផ្ដុំដៃគូឧបត្ថម្ភ ដែលតែងតែរួមចំណែកអភិវឌ្ឍន៍វិស័យកីឡា Tennis កម្ពុជាឲ្យរីកចម្រើន មកធ្វើការប្រកួតលក្ខណៈមិត្តភាព សាមគ្គីភាព តាមរយៈការចាប់ដៃគូប្រកួតជាមួយកីឡាករអាជីពរបស់សហព័ន្ធ ធ្វើការប្រកួត ដើម្បីសុខភាព និងរំសាយទុក្ខកង្វល់ផ្សេងៗ បន្ទាប់ពីបញ្ចប់ភារកិច្ចការងារនៅថ្ងៃចុងសប្ដាហ៍ ។

គួរបញ្ជាក់ថា ដៃគូឧបត្ថម្ភរបស់ Tennis ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Pro-Am លើកទី២នេះ រួមមានតំណាងធនាគារ ANZ Royal ក្រុមហ៊ុន Ezecom ក្រុមហ៊ុនខេមប្រ៊ូ និងមជ្ឈមណ្ឌលកីឡា CCC ដែលបានធ្វើការចាប់គូជាមួយកីឡាករ និងគ្រូបង្វឹកសហព័ន្ធផងដែរ តែការប្រកួតនេះ គឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី០៧ ខែវិច្ឆិកាម្សិលមិញ ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ធ្លាប់បានលើកឡើងថា កីឡាអាចរីកចម្រើនបាន ក៏អាស្រ័យមានការឧបត្ថម្ភគាំទ្រពីវិស័យឯកជន ឬក្រុមហ៊ុនដែរ ដែលទាំងនេះគឺជាការរួមចំណែកដ៏សំខាន់ ក្នុងការជំរុញវិស័យកីឡាឲ្យកាន់តែមានសក្ដានុពល ។ ហេតុនេះហើយ ទើបសហព័ន្ធបង្កើតព្រឹត្តិការណ៍ Pro-Am នេះឡើង ដើម្បីបង្កើនទំនាក់ទំនងល្អជាមួយដៃគូឧបត្ថម្ភ ហើយក៏ជាឱកាសតំណាងក្រុមហ៊ុននីមួយៗបានស្គាល់គ្នាផងដែរ ៕