ចុះទឹកលើកមង លង់ស្លាប់ នៅបឹងដើមពោធិ៍ សង្កាត់ព្រែកថ្មី

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ខណៈជិះទូករាយមង ហើយមងទាក់ជាប់សំរ៉ាស់ ក៏ចុះក្នុងទឹកលើកមង ជាងកន្លះម៉ោង ប្រពន្ឋបាត់យូរពេក ក៏ស្រែកហៅអ្នកស្រុកជួយ និងចុះរាវឃើញបុរសជាប្តីទាក់មងនឹង ត្រឹប ហើយស្រង់ឡើងលើគោក តែជាអកុសលជនរង គ្រោះស្លាប់បាង់បង់ជីវិតទៅហើយ ។

ករណីនេះ កើតឡើងនៅវេលាម៉ោង ១៥ និង១៦នាទីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៥  នៅចំណុច បឹង ដើមពោធិ៍ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បានអញ្ជើញទៅចូលរួមរំលែកទុក្ខគ្រួសារសព និងបានចាត់ ចែងជួយធ្វើបុណ្យសព នោះ បានអោយដឹងថា ជនរងគ្រោះឈ្មោះ អ៊ាង ឆាន់ ភេទប្រុស អាយុ៥៤ឆ្នាំ  មុខរបរចាំដីអោយគេ មានលំនៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

អ្នកស្រុកនិយាយថា នៅវេលាម៉ោងខាងលើជនរងគ្រោះ ពីរនាក់ប្ដីប្រពន្ធជិះទូកឈើរាយមងក្នុងបឹង ពេលនោះមងបានជាប់ឈើសំរ៉ាស ប្ដីបានចុះមុជដោះចេញ ពេលចុះទៅបាត់រហូត ប្រហែលជាកន្លះ ម៉ោង ប្រពន្ធក៍ស្រែកហៅអ្នកជិតខាងជួយមុជរាវរក ក៍ឃើញសពទាក់នឹងមងជាប់ក្បាលជាមួយត្រិប ។ មុនពេលគាត់ចេញដាក់មងគាត់បានហូបស្រាស្រវឹងរួចហើយទើបមករាយមងក្នុងបឹង។

បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។

ចុះទឹកលើកមង លង់ស្លាប់ នៅបឹងដើមពោធិ៍ សង្កាត់ព្រែកថ្មី