បារមី ពុទ្ធសាសនបណ្ឌិត

ដោយ សយ សុភាព

ភ្នំពេញ ៖ ជាការពិតយុគសម័យ កាលសតវត្សទី២១ ប្រហែលជាគេ មិនសូវជឿទៅលើជំនឿបារមី ឬក៏វត្ថុស័ក្តសិទ្ធប៉ុន្មានទេ ព្រោះសម័យនេះជាសម័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តជឿនលឿន ក៏ប៉ុន្តែ បើយើងក្រឡេកថយក្រោយបន្តិចនោះ យើងនឹងបានដឹងថា ប្រជាជនខ្មែរចាស់ៗ បុរាណនៅតែមាន ជំនឿទៅលើបុណ្យបារមីនិងវត្ថុស័ក្តសិទ្ធថាប្រាកដជាមាន។

ហេតុដូច្នេះហើយ ទើបមានបញ្ហាអ្វីមួយកើតឡើង ហើយវាមិនដឹងថា ត្រូវដោះស្រាយយ៉ាងដូចម្តេច ទើបពួកគាត់តែងតែបន់ស្រន់ ទៅរកវត្ថុស័ក្តសិទ្ធិឲ្យជួយតាមបីបាច់ថែរក្សា។

ឥឡូវនេះយើងក្រឡេកមកមើលពុទ្ធសាសនបណ្ឌិតវិញម្តង ដែលពួកគាត់មានជំនឿថា ពិតជាបារមី ស័ក្តសិទ្ធមែន បើទោះបីជាមានកានប៉ុនប៉ងផ្លាស់ប្តូរទីតាំង ឬក្រោយមកព្យាយាមធ្វើអ្វីមួយបាំងមុខ ពុទ្ធសាសនបណ្ឌិតយ៉ាងណាក៏ដោយ ប៉ុន្តែទីបំផុតហេតុការណ៍ទាំងអស់នោះ ត្រូវបានរលាយវិនាស សាបសូន្យ ហើយអនាគតទៅមុខ ពុទ្ធសាសនបណ្ឌិត មិនត្រឹមតែជាកន្លែងតំកល់នូវគ្រឹះវប្បធម៌ របស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាកន្លែងដ៏មានមហិឫទ្ធិសម្រាប់ខ្មែរ គ្រប់រូប ដែលស្នេហារការ អានសៀវភៅ និងស្រាវជ្រាវ ប្រាកដនឹងនាំគ្នាទៅពុទ្ធសាសនបណ្ឌិតនេះជាមិនខាន។

បើតាមធ្លាប់ដឹងមិនផ្លូវការ ពុទ្ធសាសនបណ្ឌិតដែលមានទំហំដី១ហិកតា និងអគារដែលសាងសង់ដោយ ជំនួយពីសប្បុរសជនជប៉ុន ធ្លាប់មានការផ្តួចផ្តើមពីបុគ្គលមួយចំនួនតូច លក់ពុទ្ធសាសនបណ្ឌិត នៅក្នុង រង្វង់ឆ្នាំ២០០៩ម្តង រួចមកហើយ នៅពេលដែលពុទ្ធសាសនបណ្ឌិតនេះ បានដាក់ឲ្យឋិតនៅក្រោមការ គ្រប់គ្រងរបស់ក្រសួងធម្មការ និងកិច្ចការសាសនា។

ដំណឹងនាពេលនោះ បានធ្វើឲ្យបុគ្គលិកមន្រ្តីរាជការភ័យបុកពោះ ស្ទើរស្លាប់រហូតដល់សារព័ត៌មាន ដើមអម្ពិល ធ្លាប់បានចុះផ្សាយអំពីគំនិតផ្តួចផ្តើម លក់ពុទ្ធសាសនបណ្ឌិតនេះ។ ទីបំផុតផែនការដ៏អាក្រក់នេះ ត្រូវបានរលាយសាបសូន្យនៅពេលថ្នាក់ដឹកនាំបានប្រឆាំងជំទាស់ ទោះបី ជាមានការលើកឡើងនូវហេតុផលផ្សេងក៏ដោយ។

ចុងក្រោយថ្មីៗកន្លងទៅនេះ ពាក្យចចាមអារាមក៏បានកើតជាថ្មីម្តងទៀត អំពីដំណឹងនៃការលក់ពុទ្ធ សាសនបណ្ឌិត។ ប៉ុន្តែដំណឹងនោះ វាគ្រាន់តែបង្កប់នូវរូបភាពនយោបាយតែប៉ុណ្ណោះ ខណៈ ប្រមុខ រាជរដ្ឋាភិបាលបានសរសេរលិខិតទូលថ្វាយព្រះមហាក្សត្រ អំពីការថែរក្សាមរតកវប្បធម៌ និងទីតាំង នៃពុទ្ធសាសនបណ្ឌិតនេះ នៅតែជាទីតាំងដដែលគ្មានការផ្លាស់ប្តូរ។

ក្រោយពីការបញ្ជាក់ជាផ្លូវការដោយច្បាស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល កាលបំផុសឲ្យមានការតវ៉ា ដើម្បីរក្សាទីតាំងពុទ្ធសានបណ្ឌិតនេះ ត្រូវបានស្ងប់ស្ងាត់ទៅវិញរហូតមកដល់សព្វថ្ងៃ។

ជាការពិតបើទោះបីជាពុទ្ធសាសនបណ្ឌិតនៅតែជាពុទ្ធសាសនបណ្ឌិត នៅទីតាំងចាស់ក៏ដោយ ប៉ុន្តែការ ព្យាយាមរារាំងសោភ័ណ្ឌភាពពុទ្ធសាសនបណ្ឌិត នៅតែមានដដែលតាមរយៈ នៃការធ្វើផ្លូវដើរដោយ មានជាលក្ខណៈជាសំណង់បិទបាំងរូបរាងនៃពុទ្ធសាសនបណ្ឌិត។

ដោយសារតែបុណ្យបារមីនៃពុទ្ធសាសនបណ្ឌិតដែលជាទីកន្លែង មិនមែនសម្រាប់តំកល់នូវក្បួនខ្នាតខ្មែរ ដែលបានបន្សល់ទុកប៉ុណ្ណោះទេ ប៉ុន្តែនូវមានព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធ នៃអ្នកដឹកនាំប្រទេសជាតិ មុនៗបានធ្វើឲ្យប្រមុខរាជរដ្ឋាភិបាល នៅមិនស្ងៀមក៏នាំភ្នកទៅដល់ការអញ្ជើញថ្នាក់ដឹកនាំ រដ្ឋាភិបាល ទៅពិនិត្យដោយផ្ទាល់នូវសំណង់ ដែលបាំងពុទ្ធសាសនបណ្ឌិត រួចព្រមទាំងបានធ្វើឲ្យប្រមុខរាជ រដ្ឋាភិបាល បញ្ជាឲ្យរុះរើជាបន្ទាន់។

ដូច្នេះបើយើងបិទភ្នែកដោយសមាធិនោះយើងនឹងបានឃើញថា ពុទ្ធសាសនបណ្ឌិតពិតជាមានបារមី ពិតប្រាកដហើយកូនខ្មែរ នាពេលបច្ចុប្បន្ន និងទៅអនាគតមិនត្រូវបំភ្លេច ពុទ្ធសាសនបណ្ឌិតនេះឡើយ ព្រោះអ្វីៗដែលមាននាពេលបច្ចុប្បន្ន មិនអាចបំភ្លេចនូវមហាគុណូបរៈពុទ្ធសាសនបណ្ឌិតនោះទេ។ បើយោងតាមប្រវត្តិសាស្រ្តពុទ្ធសាសនបណ្ឌិត បង្កើតឡើងក្នុងសម័យអណានិគមបារាំង ដើម្បីថែរក្សា នូវមរតក៌ប្រពៃណីទំនៀមទំលាប់ខ្មែរដែលមានរហូតមកដល់សព្វថ្ងៃ ហើយប្រធានពុទ្ធិសាសនិកបណ្ឌិត មុនគេបង្អស់គឺលោកទូ សាមុត ។

ទីតាំងពុទ្ធសាសនបណ្ឌិតដំបូងបង្អស់ គឺស្ថិតនៅវត្តឧណ្ណាលោមជាប់របងខាងកើត។ ទើបមកដល់សម័យរាជាណាចក្រទី២ រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ដីទំហំ១ហិកតា ស្ថិតនៅទីតាំង សព្វថ្ងៃ ដើម្បីសាងសង់អគារពុទ្ធសាសនបណ្ឌិត សម្រាប់កំតល់នូវឯកសារនានាដែលមានតម្លៃ។ មិនតែប៉ុណ្ណោះ ពិធីរំលឹកព្រះវិញ្ញាណក្ខន្ធសម្តេចព្រះសង្ឃរាជជួន ណាត កំពូលអ្នកប្រាជ្ញអក្សរសាស្រ្ត ខ្មែរក៏បានធ្វើអគារពុទ្ធសាសនបណ្ឌិតនេះផងដែរ។ ដូច្នេះ ចាប់ពីពេលនេះតទៅកន្លែងជាទីគោរសក្ការៈ បូជា ឬរតនៈភ័ណ្ឌជាតិ មិនគួរណាមានសំណង់បាំងមុខ ឬការប៉ុនប៉ងផ្លាស់ប្តូរនោះឡើយ បើមិនដូច្នោះ ទេ អ្នកទាំងនោះនឹងជួបក្តីអន្តរាយជាមិនខានព្រោះរបស់ទាំងអស់នោះ សុទ្ធតែមានបារមីការបណ្ចុះ នូវមន្តអាគមន្តគ៌ាថាតាមសាសនាត្រឹមត្រូវណាស់មុនចាប់ផ្តើមកសាង។ ហើយបើសិនជាមិនជឿអ្នកនឹង សាកល្បងចុះ ហើយថានឹងមានអ្វីកើតឡើង?៕

បារមី ពុទ្ធសាសនបណ្ឌិត

បារមី ពុទ្ធសាសនបណ្ឌិត