មន្ត្រី​ថ្នាក់ជាតិ​ប្រគេន​ស៊ីម៉ងត៍​ដល់​វត្ត​ត្រពាំង​ខ្ទុ​ម បន្ត​កសាង​របង​វត្ត​

តាកែវ: ​លោក​ឧ​ត្ត​ម​សេនីយ៍​ខេង រ៉ា អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​នាំយក​ស៊ីម៉ងត៍​ចំនួន ៦០ កា​រ៉ុង ទៅ​ប្រគេន​ដល់​ព្រះសង្ឃ នៅ​វត្ត​ត្រពាំង​ខ្ទុ​ម ស្ថិតនៅ​មូលដ្ឋាន​ភូមិ​ត្រពាំង​ខ្ទុ​ម ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ខេង រ៉ា បាន​បញ្ជាក់ថា ស៊ីម៉ងត៍​ខាងលើ គឺធ្វើឡើង​តាម​ការសុំ​បិណ្ឌ​បាត្រ ពី​ចៅអធិការ​វត្ត​ត្រពាំង​ខ្ទុ​ម ព្រះនាម ម៉ែ ឆន ព្រមទាំង​អាចារ្យ គណៈកម្មាការ​វត្ត ដើម្បី​បន្ត​កសាង​របង​វត្ត​ដែល​នូវមាន​ការខ្វះខាត​នៅឡើយ​។​
​    ​
​លោក​ខេង រ៉ា ដែលជា​មន្ត្រី​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​មិនដែល​អាក់ខាន​នោះ បាន​បញ្ជាក់ថា វត្ត​ត្រពាំង​ខ្ទុ​ម បច្ចុប្បន្នកំពុង​មានកា​រ​ខ្វះខាត ព្រោះថា វត្ត​នេះ ស្ថិតនៅ​តំបន់​ដាច់ស្រយាល និង​ស្ថិតនៅក្រោម​ភ្នំ​ដំរី​រមៀល ដែល​ចាំបាច់​ណាស់​ត្រូវការ​សប្បុ​រស​ជន​ឲ្យ​ជួយ និង​បន្ត​កសាង​សមិទ្ធផល​នានា នៅក្នុង​វត្ត​។​
​    ​
​លោក​ខេង រ៉ា បានបញ្ជាក់​ទៀតថា ស៊ីម៉ងត៍​ប៉ុណ្ណឹង គ្រាន់តែ​បាន​ជួយ​សម្រួល​ដល់​ការខ្វះខាត ខ្លះៗ​របស់​វត្ត​តែប៉ុណ្ណោះ ដើម្បី​បន្ត​កសាង​របង​វត្ត​ធ្វើយ៉ាងណា ប្រែក្លាយ​ទី​អារាម​ឲ្យ​កាន់តែ​មាន​សោ ភណ្ឌ​ភាពស្រស់​បំព្រង​។​
​    ​
​ព្រះ​តេជគុណ ម៉ែ ឆន ព្រះចៅអធិការ​វត្ត​ត្រពាំង​ខ្ទុ​ម បាន​មាន​សង្ឃដីកា​ថា វត្ត​ត្រពាំង​ខ្ទុ​ម​ត្រូវ ការ​ជា​ចាំបាច់​ពី​សប្បុរសជន​ទាំង​ជិត ទាំង​ឆា្ង​យ នៅ​ថវិកា និង​សម្ភារៈ​យកមក​បន្ត​កសាង​ទី​វត្ត​អារាម​មួយ​នេះ ព្រោះថា​វត្ត​កំពុងតែ​កសាង​ជា​បណ្តើរៗ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ជាច្រើន​បន្ថែមទៀត​។

​ក្នុងឱកាស​នោះ ព្រះចៅអធិការ​វត្ត​ព្រះនាម ម៉ែ ឆន ក៏បាន​ថ្លែង​កោតសរសើរ​ដល់​លោក​ខេង រ៉ា មន្ត្រី​ក្រុមការងារ​ចុះជួយ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ដែលមាន​សទ្ធា​ជ្រះថ្លា បានផ្តល់​ថវិកា និង​គ្រឿង​សំ ណង់​ជា​បន្តបន្ទាប់​អស់​ជាច្រើន​ឆ្នាំ​មកហើយ ដល់​វត្ត​ត្រពាំង​ខ្ទុ​ម ដល់​កម្សត់​មួយ​នេះ​។ ដោយ​ព្រះអង្គ​សំណូមពរ​ឲ្យ​លោក​ខេង រ៉ា បន្ត​ជួយ​ទៅទៀត​ក្នុងការ​អភិវឌ្ឍ​ន៍ទី​អារាម​មួយ​នេះ​ឲ្យ​មានការ​រីកចម្រើន​៕​

មន្ត្រី​ថ្នាក់ជាតិ​ប្រគេន​ស៊ីម៉ងត៍​ដល់​វត្ត​ត្រពាំង​ខ្ទុ​ម បន្ត​កសាង​របង​វត្ត​

មន្ត្រី​ថ្នាក់ជាតិ​ប្រគេន​ស៊ីម៉ងត៍​ដល់​វត្ត​ត្រពាំង​ខ្ទុ​ម បន្ត​កសាង​របង​វត្ត​
មន្ត្រី​ថ្នាក់ជាតិ​ប្រគេន​ស៊ីម៉ងត៍​ដល់​វត្ត​ត្រពាំង​ខ្ទុ​ម បន្ត​កសាង​របង​វត្ត​
​លោក​ខេង រ៉ា ប្រគេន​ស៊ីម៉ង​ត៍ដល់​វត្ត​ត្រពាំង​ខ្ទុ​ម ដើម្បី​បន្ត​កសាង​របង​វត្ត​