ស្គាល់​អត្តសញ្ញាណ​ អ្នក​ស្លាប់​​ក្នុង​ហេតុ​​​ការណ៍ រថយន្ត​២​គ្រឿង​ដេញ​បុក​គ្នា ​ផ្ទុះ​ឆេះ​ស្លាប់​​ក្នុង​រថយន្ត(UPDATE)

រាជធានី​ភ្នំពេញ  ៖ តាម​សេចក្តីរាយការណ៍ពី​អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​រថយន្ត​២​គ្រឿង​ដេញ​បុក​គ្នា​ផ្ទុះ​ឆេះ​ស្លាប់​​​ស្ត្រី​ម្នាក់​ក្នុង​រថយន្តកាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ កែង​ផ្លូវ​សាលា​ដែក ក្រុម​ទី​៨ ភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ​សព​ស្ត្រី​រង​គ្រោះ​ ឈ្មោះ អេន ណា អាយុ​២៤ឆ្នាំ រស់នៅ​សង្កាត់​បឹងកក់ ខណ្ឌ​ទួល​គោក ​ប៉ុន្តែ​​​រហូត​​មកដល់​​ម៉ោងជាង​១២ថ្ងៃ​​ត្រង់​​​ថ្ងៃទី​៨ វិច្ឆិកា នេះ ​​នៅ​មិនទាន់​ឃើញ​​​ក្រុម​គ្រួសារ​នៃ​សព​​​មក​ជួប​​នោះ​ទេ ដែល​សព​ស្ត្រី​ខាង​លើ​​ត្រូវ​បាន​គេ​តម្កល់​ទុក​នៅ​ក្នុង​​វត្ត​ទឹក​ថ្លា ក្នុង​ខណ្ឌ​ឫស្សីកែវ នៅឡើយ ។

គួរ​រំឭក​ថា កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៥ មាន​រថយន្ត​២​គ្រឿង​ជិះ​ដេញ​បុក​​គ្នា​ពេញ​ផ្លូវ​បួង​ចង្កូត​មិន​ទាន់​ធ្វើ​ឲ្យ​រថយន្ត​​ទាំង២​គ្រឿង បុក​តូប​បញ្ចូល​ហ្គា​ស និង​លក់​សាំង បណ្តាល​ឲ្យ​ផ្ទុះ​កំប៉ុង​ហ្គា​ស​​ឆេះ​រថយន្ត​ទាំង​២​គ្រឿង​សយ៉ាង​ន្ធោសន្ធៅ​ ហើយ​ឆេះ​ខ្លោច​ស្លាប់​ស្ត្រី​ម្នាក់​នៅ​ក្នុង​រថយន្ត​ និង​ឆ្លង​រាលដាល​ឆេះ​ហាង​លក់ទំនិញ​២៥០០​រៀល​ចំនួន​២​ល្វែង​ទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ កែង​ផ្លូវ​សាលា​ដែក ក្រុម​ទី​៨ ភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ ​៕​

ស្គាល់​អត្តសញ្ញាណ​ អ្នក​ស្លាប់​​ក្នុង​ហេតុ​​​ការណ៍ រថយន្ត​២​គ្រឿង​ដេញ​បុក​គ្នា ​ផ្ទុះ​ឆេះ​ស្លាប់​​ក្នុង​រថយន្ត(UPDATE)
ស្គាល់​អត្តសញ្ញាណ​ អ្នក​ស្លាប់​​ក្នុង​ហេតុ​​​ការណ៍ រថយន្ត​២​គ្រឿង​ដេញ​បុក​គ្នា ​ផ្ទុះ​ឆេះ​ស្លាប់​​ក្នុង​រថយន្ត(UPDATE)
ស្គាល់​អត្តសញ្ញាណ​ អ្នក​ស្លាប់​​ក្នុង​ហេតុ​​​ការណ៍ រថយន្ត​២​គ្រឿង​ដេញ​បុក​គ្នា ​ផ្ទុះ​ឆេះ​ស្លាប់​​ក្នុង​រថយន្ត(UPDATE)
ស្គាល់​អត្តសញ្ញាណ​ អ្នក​ស្លាប់​​ក្នុង​ហេតុ​​​ការណ៍ រថយន្ត​២​គ្រឿង​ដេញ​បុក​គ្នា ​ផ្ទុះ​ឆេះ​ស្លាប់​​ក្នុង​រថយន្ត(UPDATE)
ស្គាល់​អត្តសញ្ញាណ​ អ្នក​ស្លាប់​​ក្នុង​ហេតុ​​​ការណ៍ រថយន្ត​២​គ្រឿង​ដេញ​បុក​គ្នា ​ផ្ទុះ​ឆេះ​ស្លាប់​​ក្នុង​រថយន្ត(UPDATE)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត