លោក​ស្នង​ការ​លេង​ម្រយៗ​ចំពោះ​មេប៉ុស្តិ៍​/ស្រុក​ដេក​លក់​

​ខេត្ត​បន្ទាយ​មានជ័យ ៖ លោក​អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ នៅ​មិន​ទាន់​វែក​រកមុខ​សញ្ញា​ចោរលួច​គាស់​ទម្លុះទម្លាយយក​ទ្រព្យ​របស់​ប្រជាពលរដ្ឋ​សង្កាត់​អូរ​អំបិល​១​ករណី ​និង​សង្កាត់​កំពង់ស្វាយ​១​ករណី​ នៅឡើយ​ទេ ។

ចំណែក​ឯ​ករណី​ហិង្សា​ដោយ​ចេតនា​កាប់​ជន​រង​គ្រោះ​របួស​ដាច់​ដៃ​នោះ ក៏​នៅ​តែ​មិន​ទាន់​ឃើញ​ការ​ស៊ើបអង្កេត ស្រាវជ្រាវ​នោះ​ចេញ​ជា​លទ្ធផល​នៅឡើយ​ទៀត ​ដែល​គេ​ចោទ​ថា លោក​អធិការ​មិនសូវ​​យកចិត្តទុកដាក់​លើ​ភារកិច្ច​របស់​ខ្លួន ។

ចំណែក​​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​កើត​មាន​គេ​អាច​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ទាន់​ពេលវេលា​យក​ទៅ​ផ្តន្ទាទោស នេះ​ក៏​ដោយសារ​តែ​អធិការ​គេ​យកចិត្តទុកដាក់​លើ​តួនាទី​របស់​គេ​ ។​ ការ​លើក​ឡើង​បែប​នេះ ខណៈ​ពេល​ដែល​លោក​ឧត្តមសេនីយ៍ត្រី ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​ពង្រឹង​លើ​ការ​សន្តិសុខសណ្តាប់​ធ្នាប់ ដល់​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោ​ភ័​ណ ស្រុក​ស្វាយចេក​ និង​ស្រុក​ថ្មពួក ​នា​ថ្ងៃ​ម្សិលមិញ​នេះ​ ៕