មន្ទីរ​សាធារណការ​បោស​និង​លាង​សម្អាត​​តំបន់​វិមាន​ឯករាជ្យ ដើម្បី​ត្រៀម​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​

រាជធានី​ភ្នំពេញ ​៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​៧-៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥ ​នេះ មន្ទីរ​សាធារណការ​​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​​​បោស​​និង​លាង​សម្អាត ​នៅ​វិមាន​ឯករាជ្យ​ និង​សួនច្បារ​វិមាន​ឯករាជ្យ សម្រាប់​​អប​អរ​សា​ទរ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ ​៩ វិច្ឆិកា ៕