អគ្គនាយកដ្ឋាន​ពន្ធដារ​រក​ចំណូល​ពន្ធ​ប្រចាំ​ខែតុលា ឆ្នាំ​២០១៥ បាន​ជាង​៩៥​លាន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​បាន​ថ្លែង​ឱ្យ​ដឹង​ថា ជា​លទ្ធផល​នៅ​ខែតុលា ឆ្នាំ​២០១៥ នេះ ពន្ធដារ​រកបាន​ចំណូល​ពន្ធ​ប្រមាណ​ជាង​៣៨០​ពាន់​លាន​រៀល គឺ​ស្មើនឹង​ជាង​៩៥​លាន​ដុល្លារ​អា​មេ​រិ​ក​។ លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៥ នេះ ចំណូល ពន្ធដារ​សរុប​មាន​ចំនួន​ប្រមាណ​ជា​១.០៩២​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​សម្រេច​បាន​ស្មើនឹង​ជាង​៩៣,៧៥​ភាគរយ នៃ​ផែនការ​ឆ្នាំ​២០១៥ ហើយ ។ ចំណូល​រយៈពេល​១០​ខែ​នេះ បើ​ប្រៀបធៀប​នឹង​ចំណូល​​១០​ខែ ឆ្នាំ​២០១៤ ឃើញ​មានការ​កើនឡើង​ចំនួន​ស្មើនឹង​២៣,៨៧​ភាគរយ ។ លោក​គង់ វិបុល មាន​ប្រសាសន៍​បែប​នេះ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រមូល​ពន្ធ​​ប្រចាំ​ខែតុលា ឆ្នាំ​២០១៥ ដើម្បី​បូក​សរុប​ការងារ និង​ដាក់​ចេញ​នូវ​វិធានការ​ផ្សេង​ៗ និង​អាទិភាព សម្រាប់​ការ​អនុវត្ត​ប្រមូល​ពន្ធដារ កាលពី​ថ្ងៃ​ទី​០៦ តុលា ២០១៥ នៅ​សាល​ប្រជុំ​អគ្គនាយកដ្ឋាន​ពន្ធដារ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព