ប៉ូលិស​ឃើញ​អ្នក​ជិះ​ម៉ូតូ​យប់​​​​​កាន់​ដំបង​ក៏​ដេញ​ចាប់

​រាជ​ធានីភ្នំពេញ ៖ សមត្ថកិច្ច​ល្បាត​ឃើញ​យុវជន​២​នាក់​ប្រដាប់​ដោយ​ដំបូង​នៅ​នឹង​ដៃ​​ក៏​​ហៅ​ឈប់​មិន​ព្រម​ឈប់​ដេញ​តាម​ឃាត់​បាន​នៅ​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ
កាល​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អាធ្រត្រ​ថ្ងៃ​ទី​៨ ​វិច្ឆិកា ​២០១៥ ស្ថិត​នៅ​សង្កាត់​ទំនប់​ទឹក ​ខណ្ឌចំការមន ​។

​ការ​​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​​​ខាង​លើនេះ មាន​​ ១-ឈ្មោះ ឡេ​ង គី​ម ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ ​ជា​​និស្សិត​នៅ​សាកល​វិទ្យាល័យ​​ស៊ីតិច​ឆ្នាំ​ទី​១ ​ផ្នែក​អាយ​ធី
ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌមានជ័យ ​​បើក​ម៉ូតូ​MSX ​ព​ណ៍​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១CW-៩១៥៨ ​។ និង​​២-​ឈ្មោះ វង ដា​រ៉ា ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ​ជាង​បិទ​តែម​ម៉ូតូ​ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ពួក​គេ​បាន​រៀបរាប់​ថា​​ ខ្លួន​ចេញពី​​​ក្លឹ​ប​រួច​​បម្រុងទៅ​ផ្ទះ ​តែ​ត្រូវ​មាន​គេ​ដេញ​តាម​វាយ​លើ​ខ្លួន​ ។ ហើយ​ក៏​ចុះ​រើស​​ដំបង​នៅ​តាម​ផ្លូវ​ដើម្បី​ការពារ​ខ្លួន ​លុះ​មក​ដល់​មុខ​មន្ទីរពេទ្យរ​ស្ស៊ី​ក៏​មាន​គេ​ដេញ​ពី​ក្រោយ​​មិនដឹង​ថា​សមត្ថកិច្ច​ ក៏​រត់​ទៅ​ដល់​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ​ទើប​ដួល​​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​តែ​ម្ដង ​។

បើ​តាម​​សម្តី​សមត្ថកិច្ច​ បានឱ្យ​ដឹង​ថា ​ពេល​ល្បាត​ឃើញ​ជនសង្ស័យ​កាន់​ដំបង​​នៅ​នឹង​ដៃ​ហៅ​ឈប់​មិន​ព្រម​ឈប់​ក៏​ដេញ​តាម​រហូត​ដល់​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​​ស្ថិត​នៅ​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ ទើប​ដួល​ហើយ​ឃាត់​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​​រដ្ឋ​បាល​នគរបាល​រដ្ឋបាល​​​ទំនប់​ទឹក ​​មិន​ពាក់ព័ន្ធ​អ្វី​ និងឱ្យ​​ឱ​ពុក​ម្ដា​យមក​ធានា​​​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕