ស្រវឹងស្រា​បើករថយន្ត​បុក​អូស​ហើយ​ដក​កាំភ្លើង​គំរាម​បាញ់

​​រាជ​ធានី​ភ្នំពេញ ៖ ​បើករថយន្ត​ទំនើប​ស្រវឹង​បុក​ម៉ូតូ​អូស​ជាង​១០០​​ម៉ែត្រ​ហើយ​ដក​កាំភ្លើង​គំរាម​បាញ់​​ទៀត ​ចុង​ក្រោយ​​នគរ​បាល​ចរាចរ​រាជធានី​ភ្នំពេញ​ មក​ជួយ​​សម្រួល​​ដោយ​បាន​សង​សំណង​ទៅ​ខាង​ម៉ូតូ​៦០០​ដុល្លារ​បញ្ចប់រឿង​លែងឱ្យ​​ប្តឹងផ្តល់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​​​កាលពី​ម៉ោង៦​​និង៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៧ ​វិច្ឆិកា​ នៅ​មុខ​ផ្សារ​ពោធិ៍​ចិន​តុង​ ​មហា​វិថី​​សហព័ន្ធ​រុ​ស្សី​ ភូមិ​ប៉ប្រក​ខាងជើង​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​ត្រូវ​​​ប្រជាពលរដ្ឋ​ដេញ​ឃាត់​រថយន្ត​បាន​នៅ​មុខ​ផ្សារ​សិន​ជូ​រី​ ភូមិ​តា​ងួ​ន ​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ប្រភព​បាន​ប្រាប់​ថា ​មុន​កើតហេតុ​ ​គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្ស៊ុ​យ​ហ្ស៊ី​គី​ស្មា​ស ​ស៊េរី​២០០៥​ ​ពណ៌​ខៀវ ពាក់​​ស្លាក​លេខ​ភ្នំពេញ​1F-9754​ម្នាក់ឯង​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​ហើយ​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​570 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA-8808 ​បើក​ដោយ​បុរស​ម្នាក់​មក​ពីក្រោយ​ក៍​បុក​ម៉ូតូ​ពីក្រោយ​និង​​អូស​ម៉ូតូ​ជាង​១០០​​ម៉ែត្រ​ តែ​សំណាងល្អ​ អ្នក​បើក​ម៉ូតូ​ចេះ​លោត​ចេញ​ទាន់​ ៕

ព័ត៌មាន​លម្អិត​មាន​ផ្សាយជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព