រថយន្ត​៥​​គ្រឿង​ដែល​អ្នក​​មិន​គួរ​ទិញ​​​សម្រាប់​​ការ​ជិះ​ផ្លូវ​ឆ្ងាយ

រថយន្ត​៥​​គ្រឿង​ដែល​អ្នក​​មិន​គួរ​ទិញ​​​សម្រាប់​​ការ​ជិះ​ផ្លូវ​ឆ្ងាយ

ការ​ជ្រើស​រើស​​រថយន្ត​គឺ​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​អ្នក​ដែល​​មិន​សូវ​ដឹង​ច្បាស់​ពី​ប្រភេទ​នៃ​រថយន្ត​ ព្រោះ​រថយន្ត​ចែក​ចេញ​ជា​ច្រើន​ប្រភេទ​ខុស​គ្នា។ តទៅ​នេះ​គឺ​​​ជា​ការ​ណែ​នាំ​​មួយ​អំពី​ប្រភេទ​រថយន្ត​ដែល​អ្នក​មិន​គួរ​ទិញ ​បើ​ប្រើ​សម្រាប់​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ៖

​​​​​

​Scion IQ

 

រថយន្ត​៥​​គ្រឿង​ដែល​អ្នក​​មិន​គួរ​ទិញ​​​សម្រាប់​​ការ​ជិះ​ផ្លូវ​ឆ្ងាយ

 

​​រថយន្ត​ដ៏​តូច​នេះ​គឺ​មិន​សក្ដិសម​សម្រាប់​ការ​បើក​បរ​ផ្លូវ​ឆ្ងាយ​នោះ​ឡើយ​ ដោយ​សារ​តែ​មាឌ​របស់​វា​តូច​ធ្វើ​ឲ្យ​មាន​បញ្ហា​លំនឹង​ ​តែ​វា​អាច​ល្អ​សម្រាប់​ការ​បើក​បរ​នៅ​ក្នុង​ទីក្រុង​ក្នុង​ចម្ងាយ​​ផ្លូវ​ដែល​ជិត។

 

​​Smart ForTwo

 

រថយន្ត​៥​​គ្រឿង​ដែល​អ្នក​​មិន​គួរ​ទិញ​​​សម្រាប់​​ការ​ជិះ​ផ្លូវ​ឆ្ងាយ

 

ដូច​គ្នា​នឹង​រថយន្ត​ខាង​លើ​ដែរ​ រថយន្ត​មួយ​គ្រឿង​នេះ​មិន​អាច​ផ្ដល់​លំនឹង​បាន​ល្អ​នោះ​ឡើយ​ ដែល​​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​កើត​ឡើង​ប្រសិន​បើ​បើក​បរ​ផ្លូវ​ឆ្ងាយ។ មួយ​វិញ​ទៀត​នោះ​គឺ​​ម៉ាស៊ីន​វា​មាន​កម្លាំង​មិន​គ្រប់​គ្រាន់​ដើម្បី​វ៉ា​រថយន្ត​ដទៃ​ឡើយ។

 

Vauxhall Adam

 

រថយន្ត​៥​​គ្រឿង​ដែល​អ្នក​​មិន​គួរ​ទិញ​​​សម្រាប់​​ការ​ជិះ​ផ្លូវ​ឆ្ងាយ

 

មិន​ខុស​ពី​រថយន្ត​ពីរ​គ្រឿង​ខាង​លើ​ប៉ុន្មាន​ឡើយ​ រថយន្តVauxhall Adam នេះ​មាន​កម្លាំង​ខ្សោយ​ និង​មាន​គូទ​សម្រាប់​ដាក់​ឥវ៉ាន់​​​ទំហំ​តូច​ មិន​សាក​សម​សម្រាប់​អ្នក​ចូលចិត្ត​ធ្វើ​ដំណើរ​ឡើយ។

 

Chevrolet Spark

 

រថយន្ត​៥​​គ្រឿង​ដែល​អ្នក​​មិន​គួរ​ទិញ​​​សម្រាប់​​ការ​ជិះ​ផ្លូវ​ឆ្ងាយ

 

រថយន្ត​នេះ​មិន​អាច​ផ្ដល់​សុវត្ថិភាព​បាន​ល្អ​ប៉ុន្មាន​ឡើយ​ ហើយ​ក៏​មិន​ល្អ​​សម្រាប់​ការ​បើក​បរ​ផ្លូវ​ឆ្ងាយ​ដែរ។ រថយន្ត​នេះ​ទៀត​សោត​គឺ​ពិបាក​នឹង​លក់​ចេញ​វិញ​ណាស់​ បើ​សិន​ជា​លក់​ចេញ​ក៏​ត្រូវ​ខាត​អស់​ច្រើន​ដែរ។

 

Mini Countryman

 

រថយន្ត​៥​​គ្រឿង​ដែល​អ្នក​​មិន​គួរ​ទិញ​​​សម្រាប់​​ការ​ជិះ​ផ្លូវ​ឆ្ងាយ

 

ដោយ​សារ​តែ​ផ្នែក​ខាង​ក្នុង​នៃ​​រថយន្ត​នេះ​មាន​ទំហំ​តូច​ចង្អៀត​​​​ ដូច​នេះ​មិន​ស័ក្ដិសម​សម្រាប់​ការ​បើក​បរ​ផ្លូវ​ឆ្ងាយ​ឡើយ។

 

គួរ​បញ្ជាក់​ថា​​នេះ​​មិន​មាន​​​ន័យ​ថា​រថយន្ត​ដែល​បាន​បង្ហាញ​ខាង​លើ​ជា​រថយន្ត​​មិន​ល្អ​​នោះ​ទេ​ ​គ្រាន់​តែ​វា​​មិន​សក្ដិសម​សម្រាប់​​​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ តែ​វា​អាច​ស័ក្ដិសម​សម្រាប់​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​ទីក្រុង៕

 

​​
ចុច​អាន៖ iPad Pro ​អេក្រង់​យក្ស​​​ប្រកាស​ជិត​ពីរ​ខែ​ ទើប​នឹង​ដាក់លក់​​នៅ​ថ្ងៃ​​​សុក្រ​ក្រោយ​នេះ​

 

រថយន្ត​៥​​គ្រឿង​ដែល​អ្នក​​មិន​គួរ​ទិញ​​​សម្រាប់​​ការ​ជិះ​ផ្លូវ​ឆ្ងាយ

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព៖ Carophile

នាំមកជូនដោយ

រថយន្ត​៥​​គ្រឿង​ដែល​អ្នក​​មិន​គួរ​ទិញ​​​សម្រាប់​​ការ​ជិះ​ផ្លូវ​ឆ្ងាយ