ទិវា​​​បុណ្យ​​​ឯករាជ្យ​​​ជាតិ​​​កម្ពុជា​​ថ្ងៃ​ទី៩​វិច្ឆិកា​ចាប់​​​ផ្តើម​​​ពី​រសៀល​​​ថ្ងៃ​​ទី៨ វិច្ឆិកា​​​ទៅ​​​ហើយ​​

ការ​ប្រារព្ធ​​ពិធី​​បុណ្យ​​ខួប​​អនុស្សាវរីយ៍​​លើក​​ទី​៦២​​នៃ​​ទិវា​​បុណ្យ​​ឯករាជ្យ​ជាតិ​​កម្ពុជា ថ្ងៃទី០៩ វិច្ឆិកា ចាប់​​​ផ្តើម​​ពីរ​​សៀល​​ថ្ងៃ​​ទី​​០៨ ខែ​​វិច្ឆិកា​​នេះ​​ត​​ទៅ​​ហើយ។ ពិធី​​ដាក់​​កម្រង​​ផ្កាការ​​គោ​រព​វិញ្ញាណក្ខន្ធ​​នៅ​​វិមាន​​ឯករាជ្យ និង​​ការ​​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ​​ព្រះករុណា ព្រះបរមរតនកោដ្ឋ ប្រព្រឹត្ត​​ទៅ​ចាប់​​ពី​​ម៉ោង​​២​​រសៀល​​ថ្ងៃ​​អាទិត្យ​​នេះ ហើយ​​បើ​​តាម​​សាលា​រាជធានី​​ភ្នំពេញ ចរាចរណ៍​​នៅ​​លើ​កំណាត់​​វិថី​​មួយ​​ចំនួន​​នឹង​​ត្រូវ​​ហាម​​ឃាត់​​ក្នុ​ង​​ឱកាស​​នោះ។​