តើ​ស្រោមអនាម័យ​ដំបូង​គេ​ផលិត​ចេញ​ពី​អ្វី នៅ​ប្រទេស​ណា ?

មាន​មនុស្ស​មួយចំនួន​នៅតែ​មិន​ដឹង​ចំពោះ​ការផលិត​ស្រោមអនាម័យ​ថា តើ​ពី​សម័យ​បុរាណ​គេ​យក​អ្វី​មក​ផលិត​? ហើយ​ប្រទេស​ណា​ជា​អ្នក​ប្រើប្រាស់​មុនគេ​?

បើតាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បង្ហាញ​ថា​ប្រជាជន​អេ​ហ្ស៊ី​បដែល​រស់នៅ​ក្នុង​ឆ្នាំ ១៣៥០ មុន​គ្រឹ​ស្តរាជ ជា​អ្នក​ប្រើប្រាស់​មុនគេ​។ ​ស្រោម​អនាម័យនេះ​ត្រូវបាន​គេ​ធ្វើ​ឡើង​ពី​ពោះវៀន​ចៀម មុន​នឹង​អភិវឌ្ឍន៍​កាន់តែ​ប្រសើរ​ឡើង​ជាង​នេះ រីឯ​សូត្រ​, ស្បែក​ត្រី​… ក៏​ត្រូវបាន​គេ​ប្រើ​ដើម្បី​ជា​ស្រោមអនាម័យ​ផងដែរ​។ កាលពី​ឆ្នាំ ១៩១២ ស្រោមអនាម័យ​ត្រូវបាន​គេ​ផលិត​ពី​ជ័រ និង​ជំនួស​ដោយ​សម្ភារៈ​ថ្មី​ផ្សេងៗ​ទៀត​។

ដោយសារតែ​ពួកគេ​បាន​រកឃើញ​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​បុរស​នៅ​ក្នុង​ការទំនាក់ទំនង​ជាមួយ​មនុស្ស​ស្រី​ទើប​ពួកគេ​ខំប្រឹង​ផលិត​ឲ្យ​កាន់តែ​ងាយស្រួល​ប្រើ​។

នៅក្នុង​សតវត្ស​ទី ៦០ ស្រោមអនាម័យ​ស្ទើរតែ​បាត់បង់​ទៅ​វិញ​នៅក្នុង​វិស័យ សិច ប៉ុន្តែ​នៅពេលដែល​មេរោគ​អេដស៍​បាន​បង្ហាញខ្លួន​មក ស្រោមអនាម័យ ក៏​ត្រូវបាន​គេ​ប្រើប្រាស់​ឡើងវិញ​។ ដោយសារ​តែ​ស្រោមអនាម័យ​អាច​ការពារ​ខ្លួន ឲ្យ​រួចផុត​ពី​ជំងឺ​ផ្សេងៗ ទើប​គេ​បន្ត​ប្រើប្រាស​វា​រហូតមកដល់​បច្ចុប្បន្ននេះ​៕​

តើ​ស្រោមអនាម័យ​ដំបូង​គេ​ផលិត​ចេញ​ពី​អ្វី នៅ​ប្រទេស​ណា ?

តើ​ស្រោមអនាម័យ​ដំបូង​គេ​ផលិត​ចេញ​ពី​អ្វី នៅ​ប្រទេស​ណា ?

Like this:

Like Loading...