ឆ្កែអនាថាមួយក្បាល រង់ចាំមិត្តវាដែលងាប់ មិនព្រមទៅណា អស់ជាច្រើនសិបម៉ោង

ចិន៖ ឆ្កែអនាថាមួយក្បាល ដែលបានដេករង់ចាំមើល សាកសពរបស់មិត្តវាត្រូវបានឡានបុក មិនព្រមចាកចេញទៅណានោះ បាននិងកំពុងតែល្បីពេញបណ្តាញអ៊ីនធើណេត ក្នុងប្រទេសចិន នៅពេលថ្មីៗនេះ ។

ឆ្កែអនាថាមួយក្បាល រង់ចាំមិត្តវាដែលងាប់ មិនព្រមទៅណា អស់ជាច្រើនសិបម៉ោង

តាមប្រភពព័ត៌មានបានឲ្យដឹងថា សត្វឆ្កែអនាថាមួយក្បាល ត្រូវគេហៅឈ្មោះវាថា Hak បានអង្គុយមើល សាកសពមិត្តសម្លាញ់របស់វា ជាឆ្កែមួយក្បាលទៀត អស់រយៈពេលជាង ១០ម៉ោង ដោយព្រមចាកចេញទៅណាឡើយ។

ក្នុងនោះដែរកញ្ញា Lei អ្នករស់នៅក្នុងតំបន់ បានឃើញហេតុការណ៍ ដ៏រំជួលចិត្តនេះដោយផ្ទាល់ភ្នែក បាន និយាយថា នាងមានបំណងរង់ចាំឲ្យអាជ្ញាធរចាត់ចែង លើរឿងខ្មោចឆ្កែនេះ ប៉ុន្តែក្រោយពីរង់ចាំច្រើនម៉ោង នាងក៏ សម្រេចចិត្ត ហៅក្រុមហ៊ុនក្នុងតំបន់មួយ ឲ្យចាត់ចែងលើរឿងនេះ និងចេញលុយផ្ទាល់ខ្លួនរបស់នាងតែម្តង។

កញ្ញា Lei បានរៀបរាប់បន្ថែមថា នៅពេលក្រុមហ៊ុន យកសាកសព ឆ្កែអនាថានោះចាកចេញទៅបាត់ ឆ្កែអនាថា Hak នោះក៏ក្រោកឈរឡើង ហើយដើរចាកចេញទៅតែម្តង មានន័យថា រយ:ពេលជាច្រើនម៉ោង ដែលវាមិនព្រមទៅណា ក៏ដោយសារតែ នៅសំកុកចាំមើល ក្នុងក្តីសង្ឃឹមក្រែង ល មិត្តសម្លាញ់របស់វា ក្រោកងើបដឹងខ្លួនវិញ។

យ៉ាងណាមិញ រូបភាពជាច្រើនរបស់ សត្វឆ្កែកំសត់នេះ ត្រូវបានគេបង្ហោះចូលបណ្តាញសង្គម និងធ្វើឲ្យរំជួលចិត្តដល់អ្នកលេងបណ្តាញសង្គម ដោយសារតែភក្តីភាព និងមិត្តភាពមិនគួរឲ្យជឿ របស់វា៕

ឆ្កែអនាថាមួយក្បាល រង់ចាំមិត្តវាដែលងាប់ មិនព្រមទៅណា អស់ជាច្រើនសិបម៉ោងឆ្កែអនាថាមួយក្បាល រង់ចាំមិត្តវាដែលងាប់ មិនព្រមទៅណា អស់ជាច្រើនសិបម៉ោង

ឆ្កែអនាថាមួយក្បាល រង់ចាំមិត្តវាដែលងាប់ មិនព្រមទៅណា អស់ជាច្រើនសិបម៉ោង
សត្វឆ្កែ Hak បានឈរមើលគេលើក យកសាកសពមិត្តវា ហើយក៏ដើរចេញទៅបាត់

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត