តារា​សម្ដែង Han Groo ចូល​រោងការ​ថ្ងៃ​នេះ!


តារា​សម្ដែង Han Groo ចូល​រោងការ​ថ្ងៃ​នេះ!

ក្នុង​វ័យ ២៣​ ឆ្នាំ Han Groo បាន​ក្លាយ​ជា​កូន​ក្រមុំ​ហើយ​ បន្ទាប់​ពី​​នាង​ព្រម​​កាន់​ដៃ​មិត្ត​ប្រុស​​ចូល​រោង​ជ័យ​ នៅ​ថ្ងៃទី៨ ខែ​វិច្ឆិកា​​នេះ។

 

តារា​សម្ដែង Han Groo ចូល​រោងការ​ថ្ងៃ​នេះ!

តារា​សម្ដែង Han Groo ចូល​រោងការ​ថ្ងៃ​នេះ!

 

ក្រោយ​ប្រកាស​អំពី​ដំណឹង​អាពាហ៍ពិពាហ៍ Han Groo បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ថា ៖ “មាន​ចចាមអារ៉ាម​ជាច្រើន​ថាអនាគត​ស្វាមី​របស់​ខ្ញុំ ជា​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ ប៉ុន្តែ​​នោះ​មិន​ពិត​ទេ។ បន្ទាប់​រៀបការ ខ្ញុំ​នឹង​ចាប់​អាជីព​របស់​ខ្ញុំ​ដដែល។ មនុស្ស​ជា​ច្រើន​​​គិត​ថា ខ្ញុំ​រៀបការ​នៅ​ក្មេង​ពេក តែ​ពួកគេ​ដឹង​ទាន់​ដឹង​​ទេ។ យើង​ស្រលាញ់ និង​មើល​ថែ​គ្នា​យ៉ាង​ខ្លាំង យើង​​ចង់​រៀបការ​ឱ្យ​បាន​ឆាប់”។

 

Han Groo ប្រឡូក​សិល្បៈ​ក្នុង​ឆ្នាំ​២០១១ ជា​តារា​ចម្រៀង ជាមួយ​នឹង“Groo One” រីឯ​ការ​សម្ដែង​វិញ​ នាងបាន​​ចាប់​ផ្ដើម​នៅ​ក្នុង​រឿង “Killer Girl K” របស់​ក្រុមហ៊ុន​ភាពយន្ត CGV មុន​ទទួល​បាន​ឈ្មោះ​បោះសំឡេង​ក្នុង​រឿង “A Word From Warm Heart” និង “Marriage, Not Dating”។

 

មុន​ឈាន​ចូល​រោងការ ​Han Groo និង​មិត្តប្រុស បាន​ទាក់គ្នា​មួយ​ឆ្នាំ​មក​ហើយ បើ​​យោង​តាម​ប្រភព​ស្វាមី​របស់​នាង​ មាន​អាយុ​លើស​​៩​ឆ្នាំ និង​​មិន​មែន​ជា​អ្នក​សិល្បៈ​ឡើយ។ តោះ! សូម​ទស្សនា​​រូប​អាពាហ៍ពិពាហ៍ ​របស់​ពួកគេ​នៅ​កោះ Maldives!

 

តារា​សម្ដែង Han Groo ចូល​រោងការ​ថ្ងៃ​នេះ!

 

តារា​សម្ដែង Han Groo ចូល​រោងការ​ថ្ងៃ​នេះ!

 

តារា​សម្ដែង Han Groo ចូល​រោងការ​ថ្ងៃ​នេះ!

 

 

 

ចុចអាន៖ Selena Gomez ថា​សប្បាយ​ចិត្ត​នឹង​ជីវិត​រស់​នៅ​ម្នាក់​ឯង
ចុចអាន៖ ជីវិត​អាពាហ៍ពិពាហ៍​ដ៏​​​អភ័ព្វ​របស់​​បវរ​កញ្ញា​កូរ៉េ​ ជាមួយ​ក្មួយ​នាយក Samsung

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ Soompi