ផឹក​ស្រា​ស្រវឹង​ទាញ​កាំបិត​កាចែត​កាប់​បុរស​ម្នាក់​របួស​ធ្ងន់​រត់​គេច​ខ្លួន​បាន​មួយ​យប់ ​ព្រឹក​ឡើង​ជាប់​អន្ទាក់​សមត្ថ​កិច្ច​

ខេត្ត​កណ្តាល ៖ បុរស​ស្រវឹង​ខួប​ម្នាក់​បាន​ផឹក​ស្រា​ស្រវឹង​ទាញ​កាំបិត​កាចែត​មុខ​សស្ញាច​កាប់​ទៅ​លើ​បុរស​ម្នាក់​ទៀត បណ្តាល​ឱ្យ​រង​របួស​យ៉ាង​​ធ្ងន់​ធ្ងរ ​កាល​ពី​ម៉ោង​៨​និង​៤០​​នាទី​ល្ងាច ថ្ងៃទី​០៦ វិច្ឆិកា ២០១៥ នៅ​ចំណុច​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ ហើយ​ព្យា​យាម​រត់​គេច​ខ្លួន​បាន​មួយ​​យប់ លុះ​ព្រឹក​ឡើង​ថ្ងៃទី​០៧ វិច្ឆិកា ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​ប៉ុស្តិ៍​ក្របួច​ជាប់ ខណៈ​ជន​សង្ស័យ​នៅ​ផ្ទះ​ក្នុងភូមិ-ឃុំ​ខាងលើ ។

ជនសង្ស័យ​ដែល​សមត្ថ​​កិច្ច​ឃាត់​ខ្លួន​ឈ្មោះ​ប៊ិន ខ្លួត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ​កសិ​ករ រស់​នៅភូមិ-ឃុំ​កើតហេតុ ។ ចំណែក​ជន​រងគ្រោះ​ឈ្មោះ​ហ៊ីង ហ៊ុល ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ​កសិ​ករ មាន​ទី​លំនៅ​ភូមិ-ឃុំ​ជា​មួយ​គ្នា បាន​ត្រូវ​ជន​សង្ស័យ​កាប់​មួយ​កាំបិត​កាចែត​សៀក​ស្កា​ខាង​ឆ្វេង​ពី​ក្បាល​ដល់​​មាត់​ប្រវែង​ប្រហែល​មួយ​ចង្អាម​ ដែល​បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ត្រូវ​ក្រុម​គ្រួសារ​ដឹក​ជញ្ជូន​តាម​រថយន្ត​សាមុយ​ឃុំ​គគីរ​ធំ យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត រាជ​ធានី​ភ្នំពេញ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព