PMឃាត់ខ្លួនបុរស​គ​ ​​កំពុង​បន្ត​រក​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជនសង្ស័យ​ជា​មនុស្ស​គ​ម្នាក់ ​ត្រូវ​បានកង​រាជ​​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​​ឃាត់ខ្លួន ​បន្ទាប់​ពី​គាស់​ផ្ទះ​អ្នកស្រុក​លួច​ទ្រព្យសម្បត្តិ​កាលពី​​ម៉ោង​២រំលង​អធ្រាត្រ​​ចូល​ព្រឹក​ថ្ងៃ​ទី​៧​ វិច្ឆិកា ២០១៥ នៅ​ភូមិ​ក្បាលកោះ​ សង្កាត់​​​ប៉ោយ​ប៉ែ​ត ក្រុង​​ប៉ោយ​ប៉ែ​ត ​។

ជនសង្ស័យ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ​ជា​មនុស្ស​គ ​ភេទ​ប្រុស ​អាយុ​ប្រហែល​ជាង៣០​​ឆ្នាំ​ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ ។ នៅ​ព្រឹក​ថ្ងៃ​ទី៨​ វិច្ឆិកា ​ជនសង្ស័យ​បាន​នាំ​សមត្ថកិច្ច​មក​ប្រាប់​ពី​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម​ពី​ខ្លួន​ ហើយ​សមត្ថកិច្ច​បាន​ហៅ​អ្នក​ពាក់ព័ន្ធ​ទទួល​ទិញ​ផល​ចោរកម្ម​បាន​​​២​​នាក់ ​ដែល​​ម្នាក់​ឈ្មោះ​ ដា​ ណែ​ត​ ភេទ​ប្រុស​ ជា​អ្នកលក់​សំបុត្រ​រថយន្ត​នៅ​សាខា​លក់​សំបុត្រ​រថយន្តក្រុង​មួយ​កន្លែង​ក្នុង​ភូម​ក្បាលស្ពាន​១​ ​សង្កាត់​ប៉ោយ​ប៉ែ​ត ​និង​ម្នាក់​ទៀត​ជា​ជាង​ផ្សារ​ដែក ​ដែល​មាន​ទីតាំង​ជាប់​គ្នា​ជា​មួយ​​ជន​ពាក់ព័ន្ធ​ខាងលើ​ ​៕