ប្រមុខ​ការពារជាតិ​កម្ពុជា​ អំពាវនាវ​ដល់​នាយទាហាន​ ពលទាហាន​ទាំងអស់​ ការពារ​ឲ្យបានរឹងមាំ​បន្ថែមទៀត​ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ទៀ បាញ់បានអំពាវនាវដល់ពលទាហាន នាយទាហានពលទាំងអស់ ត្រូវបន្តខិតខំការពារឲ្យ បានរាំងមាំបន្ថែមទៀត នៅតាមខ្សែបន្ទាត់ព្រំដែន មិនតែប៉ុណ្នោះត្រូវរក្សា បានជាកម្លាំងស្នូលក្នុង ការធានូវសន្តិភាព ជួនប្រទេសជាតិ។

ការអំពាវនាវរបស់ប្រមុខការពារជាតិរូបនេះ បានធ្វើឡើងក្នុងទិវារំលឹកខួបលើកទី៦២ នៃការបង្កើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆកា ១៩៥៣-៩ វិច្ឆិក ២០១៥)  នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្រសួងការពារជាតិ។

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិ បានមានប្រសាសន៍ថា ពលទាហាន  និងនាយទាហាន ទាំអស់ត្រូវតែបន្តរ៉ាប់រងក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹដី ហើយត្រូវហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីឧត្តមប្រយោជន៍ដ៏ថ្លៃថ្លារបស់ប្រទេសជាតិ ជាពិសេសការពារឲ្យបានរឹងមាំ តាមខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង។ ហើយមិនតែប៉ុណ្ណោះត្រូវធ្វើជា កម្លាំងស្នូលមួយក្នុង ការពារសន្តិភាព រឹងមាំនិងរួមចំណែកក្នុងការធានានូវស្ថិរភាព និងសន្តិសុខជាតិ ដែលជាតម្រូវការ ចាំបាច់បំផុត ហើយក៏ជាមួលដ្ឋានដ៏ចម្បង នៅក្នុងរាជធានីឲ្យ មានការអភិវឌ្ឍន៍លើ គ្រប់វិស័យផងដែរ។

ឧបនាយករដ្ឋមន្រ្តីរូបនេះ បានបញ្ជាក់បន្ថែមទៀតថា ”នាយទាហានពលទាហានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចូលរួមគ្រប់លទ្ធភាព រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចុះជួយសង្រ្គោះ ប្រជាពលរដ្ឋត្រៀមលក្ខណៈ គ្រប់បែបយ៉ាង អំពីមធ្យោបាយសម្ភារៈ ឧបករណ៍ ក៏ដូចជាកងកម្លាំងជួយសង្រ្គោះ ឲ្យបានទាន់ពេលវេលា នូវគ្រោះមហន្តរាយជាយថាហេតុណាមួយ”។

ក្នុងសារជូនពររបស់ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នាថ្ងៃទី២ ខែវិច្ឆិក ក៏បានអំពាវនាវដល់នាយទាហាន ពលទាហានទាំងអស់ ត្រូវចូលរួម សហការជាមួយកម្លាំង មានសមត្ថកិច្ចដែលមាន ការពាក់ព័ន្ធដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ ចូលរួមអនុវត្តតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យបានល្អ ទប់ស្កាត់រាល់បទល្មើស បទឧក្រិដ្ឋផ្សេងៗ រួមមានអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ប្លន់ប្រដាប់អាវុធ ការចាប់ជំរិត ការជួញដូរស្រ្តីនិងកុមារ ការជួញដូរ ការផលិតគ្រឿងញៀន ការបំផ្លិតបំផ្លាញធនធានធម្មជាតិ ជាដើមផងដែរ។  

ក្រៅពីអំពាវនាវដល់នាយទាហានពលទាហានទាំងនោះ ឲ្យបង្កើនសមត្ថភាពការពារជាតិ និងសន្តិសុខជូនសង្គមក៏ដូចជាប្រជាពលរដ្ឋនោះ នាយឧត្តមសេនីយ៍ក៏អំពាវនាវ ដល់នាយទាហានទាំងអស់ ធ្វើការបំផុសបំផុលឲ្យកូនចៅ ប្តីសីញាតិមិត្តចូលរួមវិភាគទាន ឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ ទដែលប្រចាំការឈរជើងការពារទីតាំង នៅសមរភូមិជួរមុខ និងជួយដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ពេលរងគ្រោះអាសន្ននិងមហន្តរាយ ផ្សេងៗផងដែរ៕

ប្រមុខ​ការពារជាតិ​កម្ពុជា​ អំពាវនាវ​ដល់​នាយទាហាន​ ពលទាហាន​ទាំងអស់​ ការពារ​ឲ្យបានរឹងមាំ​បន្ថែមទៀត​ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​

ប្រមុខ​ការពារជាតិ​កម្ពុជា​ អំពាវនាវ​ដល់​នាយទាហាន​ ពលទាហាន​ទាំងអស់​ ការពារ​ឲ្យបានរឹងមាំ​បន្ថែមទៀត​ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​

ប្រមុខ​ការពារជាតិ​កម្ពុជា​ អំពាវនាវ​ដល់​នាយទាហាន​ ពលទាហាន​ទាំងអស់​ ការពារ​ឲ្យបានរឹងមាំ​បន្ថែមទៀត​ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​