​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ Block លោក​ Mark Zuckerburg លើ​ Facebook?


​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ Block លោក​ Mark Zuckerburg លើ​ Facebook?

ជា​ការ​ពិត​ណាស់​ក្នុង​នាម​ជា​ស្ថាបនិក​នៃ​បណ្ដាញ​ Facebook លោក​ Mark Zuckerburg បាន​បង្កើត​នូវ​គណនី​ផ្ទាល់​ខ្លួន​របស់​លោក​នៅ​លើ​បណ្ដាញ​នេះ​ផ្ទាល់។ តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា​គណនី​​របស់​លោក​មិន​មាន​អ្នក​ណា​ម្នាក់​អាច​ធ្វើ​ការ​ Block បាន​ឡើយ។

 

​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ Block លោក​ Mark Zuckerburg លើ​ Facebook?

 

ជាក់​ស្ដែង​នៅ​ពេល​អ្នក​ Block លោក​ Mark Zuckerburg ផ្ទាំង​ Message មួយ​នឹង​លោត​ចេញ​មក​ដោយ​សរសេរ​ថា៖ “This account can not be blocked in the present time. You can still report page or this page if you think they are doing something contrary to the public policy “។ ផ្ទាំង​នេះ​បញ្ជាក់​ថា​អ្នក​មិន​អាច​ធ្វើ​ការ​ Block គណនី​នេះ​បាន​ឡើយ​ ដោយ​មាន​ត្រឹម​តែ​ពាក្យ​ “Close” នៅ​ពី​ក្រោម​ប៉ុណ្ណោះ។

 

​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ Block លោក​ Mark Zuckerburg លើ​ Facebook?

 

បើ​យោង​តាម​វិបសាយ​ Mashable បាន​ឲ្យ​ដឹង​ថា​​នេះ​គឺ​ជា​មុខងារ​ពិសេស​មួយ​ដែល​​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ទៅ​ក្នុង​វិបសាយ​ Facebook ដើម្បី​ទប់ស្កាត់​ការ​ Troll ​ដែល​ប្រឆាំង​នឹង​អ្នក​ប្រើ​ប្រាស់។ ប្រសិន​បើ​គណនី​មួយ​ត្រូវ​បាន​គេ​ Block ច្រើន​ដង​ក្នុង​ពេល​តែ​មួយ​នោះ​ មុខងារ​នេះ​នឹង​ដំណើរ​ការ​ឡើង​ ដើម្បី​ទប់​ស្កាត់​ការ​ Block បន្ថែម​ទៀត៕

​​​
​​
ចុច​អាន៖ ដឹង​អត់​ថា​ Facebook ​​​មិន​​អនុញ្ញាត​ឲ្យ​អ្នក ​​​សរសេរ​ពាក្យ​មួយ​នេះ?

 

​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ Block លោក​ Mark Zuckerburg លើ​ Facebook?
ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព៖ TimesofIndia

នាំមកជូនដោយ

​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ Block លោក​ Mark Zuckerburg លើ​ Facebook?