មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​យក​កម្រងផ្កា​ដាក់​គោរព​វិ​ញ្ញា​ក្ខ​ន្ធ នៅ​វិមានឯករាជ្យ ព្រះ​បរម​រតន​កោដ្ឋ​

ភ្នំពេញ: ​នៅ​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​​បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​យក​កម្រងផ្កា​ដាក់​គោរព​វិ​ញ្ញា​ក្ខ​ន្ធ នៅ​វិមានឯករាជ្យ និង​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ​។​

​សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា នឹង​រៀបចំ​ពិធី​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ នៅ​វិមានឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​៨​វិច្ឆិកា​នេះ​។ ពិធី​នេះ នឹង​ធ្វើឡើង​ដើម្បី​ត្រៀម​រៀបចំ​ប្រារព្ធ​ខួប​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ លើក​ទី​៦២ ថ្ងៃ​៩​វិច្ឆិកា​។ ចំណែក​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា តាម​បណ្តា​ក្រសួង​ស្ថាប័ន​នានា​ផ្សេងៗ​ទៀត ក៏​អញ្ជើញ​មក​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​ផងដែរ​។​

​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការរៀបចំ​ពិធី​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ នៅ​វិមានឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម សីហនុ​។ ចរាចរណ៍​នៅ​ម្តុំ​វិមានឯករាជ្យ និង​ព្រះ​បរម​រូប​របស់​សម្តេចព្រះ នរោត្តម សីហនុ ត្រូវ​បិទ ចាប់ពី​ម៉ោង ២ រសៀល រហូតដល់​ម៉ោង ៦ ល្ងាច ថ្ងៃអាទិត្យ ទី​៨​វិច្ឆិកា​នេះ​។​

​ដោយឡែក អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាសថា នៅ​ថ្ងៃទី​៩​វិច្ឆិកា ព្រះ​រាជពិធី​ប្រទាន​ភ្លើង​ជ័យ នៅ​វិមានឯករាជ្យ ដោយ​ត្រូវ​បិទ​ចរាចរណ៍​ពី​ម៉ោង ៥ ព្រឹក រហូតដល់​ម៉ោង ១១ ព្រឹក​។ ចំណែក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ព្រះ​រាជពិធី​ពន្លត់ភ្លើង​ជ័យ នៅ​វិមានឯករាជ្យ ក៏​នឹងត្រូវ​បិទ​ចរាចរណ៍ ចាប់ពី​ម៉ោង ១ រសៀល ដល់​ម៉ោង ៦ ល្ងាច ផងដែរ​។​