កញ្ញា តារា រ័ត្ន ទទួលបាន​នូវ​ពានរង្វាន់​ពិភពលោក ជំនាញ​ផ្នែក​វេ​ហោ​ស័ព្ទ​ជា​សាធារណៈ នៅ​ប្រទេស​ជប៉ុន​

ភ្នំពេញ:
​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​សម្តែង​នូវ​ការកើត​សរសើរ​ចំពោះ កញ្ញា តារា រ័ត្ន និស្សិត​តំណាង​ព្រះរាជាណាចក្រ​កម្ពុជា មកពី​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ដែល​ទទួលបាន​នូវ​ពានរង្វាន់​ពិភពលោក ជំនាញ​ផ្នែក​វេ​ហោ​ស័ព្ទ​ជា​សាធារណៈ នៅ​ប្រទេស​ជប៉ុន​។​

​ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅថ្ងៃនេះ​បានប្រកាស​អបអរសាទ​រក​ញ្ញា តារា រ័ត្ន និស្សិត​តំណាង​ព្រះរាជាណាចក្រ​កម្ពុជា​មក​ពី​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ដែល​ទទួលបាន​នូវ​ពានរង្វាន់​ពិភពលោក JCI World Public Speaking Champion Award 2015 ក្រោម​ប្រធានបទ​៖ យុវជន គឺជា​ធនធាន​ដ៏​សំខាន់​ក្នុងការ​បង្កើត​ភាព​ផ្លាស់ប្ដូរ​ប្រកបដោយ​និរន្តរភាព​ក្នុង​សហគមន៍​របស់​ពួកគេ "Young people are the key element in creating sustainable change in their communitie" ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង Kanazawa ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយមាន​ប្រទេស​ចំនួន ១១៥ បាន​ចូលរួម​ប្រកួត​។​

​ពានរង្វាន់ JCI World Public Speaking Champion Award 2015 បានផ្តល់​នូវ​ឱកាស​ដល់​យុវជន​ទាំងអស់​ក្នុងការ​បង្ហាញ​នូវ​សមត្ថភាព​របស់គាត់ និង​ចែករំលែក​មតិយោបល់​អំពី​ប្រធានបទ​សំខាន់ៗ ជាច្រើន ដែល​កំពុង​កើតមានឡើង​នៅក្នុង​សហគមន៍ជាតិ អន្តរជាតិ និង​ពិភពលោក​ទាំងមូល​ផងដែរ​។ លើសពីនេះ ការប្រកួតប្រជែង​នេះ បានផ្តល់​ដល់​សិក្ខាកាម​ទាំងអស់​នូវ​ចំណេះដឹង​ជាច្រើន​តាមរយៈ​យុវជន​ទាំងអស់ ដែល​បាន​ចូលរួម និង​ការបង្ហាញ​អារម្មណ៍​របស់​ពួកគាត់​ទៅកាន់​អ្នកដទៃ​តាមរយៈ​ជំនាញ​ផ្នែក​វេ​ហោ​ស័ព្ទ​ជា​សាធារណៈ (Public Speaking Skills)​ដែល​ស្ទាត់ជំនាញ ទាក់ទង​នឹង​ប្រធានបទ​ដែល​ពួកគាត់​គិតថា​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។​

កញ្ញា តារា រ័ត្ន ទទួលបាន​នូវ​ពានរង្វាន់​ពិភពលោក ជំនាញ​ផ្នែក​វេ​ហោ​ស័ព្ទ​ជា​សាធារណៈ នៅ​ប្រទេស​ជប៉ុន​

កញ្ញា តារា រ័ត្ន ទទួលបាន​នូវ​ពានរង្វាន់​ពិភពលោក ជំនាញ​ផ្នែក​វេ​ហោ​ស័ព្ទ​ជា​សាធារណៈ នៅ​ប្រទេស​ជប៉ុន​

កញ្ញា តារា រ័ត្ន ទទួលបាន​នូវ​ពានរង្វាន់​ពិភពលោក ជំនាញ​ផ្នែក​វេ​ហោ​ស័ព្ទ​ជា​សាធារណៈ នៅ​ប្រទេស​ជប៉ុន​
កញ្ញា តារា រ័ត្ន ទទួលបាន​នូវ​ពានរង្វាន់​ពិភពលោក ជំនាញ​ផ្នែក​វេ​ហោ​ស័ព្ទ​ជា​សាធារណៈ នៅ​ប្រទេស​ជប៉ុន​
​រូបភាព​៖ JCI Cambodia​