ហេតុអ្វី​បានជា​ចេះតែ​អស់កម្លាំង​មិន​បាត់​សោះ ?

Sanofi

១. មុខងារ​ក្រពេញ​អា​ដ្រេ​ណា​លីន ៖ ធ្វើការ​នឿយហត់​ពេក​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​អ័រម៉ូន គឺ​ក្រពេញ​អា​ដ្រេ​ណា​លីន​នេះហើយ មានន័យថា​ការផលិត អ័រម៉ូន​ក័​រ​ទី​សូល Cortisol មិន​ប្រក្រតី ហើយ​អាច​បណ្តាល​ជាការ​នឿយហត់ ចំណង់​អាហារ​ខ្លាំង ឆាប់​ស្ត្រេ​ស ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​មិនល្អ គេង​មិនសូវ​បាន និង សីតុណ្ហភាព​រាងកាយ​ធ្លាក់ចុះ ជាដើម ។​

២. កម្រិត​ជាតិ​ស្ករ ៖ គួរ​ពិនិត្យ​ឈាម​មើល​កម្រិត​ជាតិ​ស្ករ និង អាំង​ស៊ុយ​លីន ។ ប្រសិនបើ​អ្នក​អស់កម្លាំង​ក្នុង​ចន្លោះពេល​អាហារ ឬ មុនពេល​ទទួលទាន នោះ​មានន័យថា អ្នក​ខ្វះ​ជាតិ​ស្ករ​ហើយ ប៉ុន្តែ​ប្រសិនបើ​អស់កម្លាំង​នៅក្រោយពេល​ទទួលទាន​អាច​មានន័យថា​អ្នកមាន​កម្រិត​អាំង​ស៊ុយ​លីន​ខ្ពស់ ។

៣. ប្រតិកម្ម​អាហារ ៖ រាងកាយ​មនុស្ស​ខ្លះ​មិនត្រូវ​នឹង​អាហារ​មួយចំនួន ដែល​ធ្វើ​ឱ្យគេ​មាន​ចំណង់​អាហារ​ខ្លាំង ហើយ​កាន់តែ​អស់កម្លាំង​បន្ទាប់ពី​ទទួលទាន​ហើយ ។ គួរកត់សម្គាល់​ដោយ​ខ្លួនឯង​ថា អាហារ​ណា​ដែល​មិនត្រូវ​នឹង​អ្នក ហើយ​ចៀសវាង​កុំ​ទទួលទាន​ទៀត ក្នុង​រយៈពេល​មួយខែ​អ្នក នឹង​បាន​សះស្បើយ​មិន​ខាន ។ អាការ​នេះ​ក៏​អាច​ពិនិត្យ​ដោយ​ការធ្វើ​តេ​ស្តិ៍​ឈាម​បានដែរ ។

៤.​មុខងារ​ក្រពេញ​ទី​រ៉ូ​អ៊ី​ដ ៖ ស្ត្រី​ភាគច្រើន ច្រើន ប្រឈម​នឹង​ភាពមិនប្រក្រតី​នៃ​មុខងារ​ក្រពេញ​ទី​រ៉ូ​អ៊ី​ដ ដូចនេះ​គួរ ពិនិត្យ​ឈាម ។ អាការ​បែបនេះ​មាន​ដូច ជា អស់កម្លាំង ចុះ​ទម្ងន់ រងា ស្បែក និង សក់​ប្រែ ជា​ស្ងួត អារម្មណ៍​តានតឹង ជ្រុះ​សក់ និង ទល់លាមក ជាដើម ។

៥.​កង្វះ​ជាតិ​ដែក ៖ ស្រី្ត​តែង​ប្រឈម​នឹង​កង្វះ​ជាតិ​ដែក​ដោយសារ​កត្តា​អាហារ និង ការ​មក​រដូវ ហើយ មាន​អាការ​ដូចជា ឈឺក្បាល ស្លេកស្លាំង ស្បែក​ស្ងួត និង ជ្រុះ​សក់ ។ ប្រការ​ល្អ​គួរ​លេបថ្នាំ​ជាតិ​ដែក ។​

៦. កង្វះ​វីតាមីន B12 ៖ អាច​បណ្តាលឱ្យ​អស់កម្លាំង ស្ពឹក​ស្រពន់ ញ័រ​ដៃ និង ជើង រងា និង អណ្តាត​ប្រែ​ពណ៌​ក្រហម​ខ្លាំង ។ បញ្ហា​នេះ​ច្រើន​កើត​ចំពោះ​អ្នក​តម​សាច់​​ញ៉ាំ​បួស​ ។

៧. ដំណេក ៖ ដំណេក​មិន​គ្រប់គ្រាន់ និង គេង​មិន​ស៊ប់​ក៏​ជា​ចំណែក​មួយ​សំខាន់​ដែរ ។ គួរ​កែប្រែ​ទម្លាប់​គេង​របស់​អ្នក ពុំ​នោះទេ​អ្នក​មិន​ត្រឹមតែ​អស់កម្លាំង​ទេ នៅ​អាច​ប្រឈម​នឹង​បញ្ហា​ស្ត្រេ​ស ជំងឺ​ក្តៅ​មុខ​​ដោយសារ​អ័រម៉ូន​ទៀត ។​

៨. កាហ្វេ ៖ ការផឹក​កាហ្វេ​អាច​ប៉ះពាល់​ដល់​ដំណេក ហើយ​បន្ត​ប៉ះពាល់​ដល់​អារម្មណ៍ ធ្វើឱ្យមាន​ភាព​នឿយហត់ ។ មនុស្ស​ភាគច្រើន​នៅពេល​បោះបង់​ការផឹក​កាហ្វេ​ត្រឹម ១ ទៅ ២ សប្តាហ៍ ធ្វើឱ្យ​ដំណេក​ពួកគេ​វិល​រក​ភាពប្រក្រតី​វិញ និង មាន​កម្លាំង​ភ្លឺស្វាង​ដូច​ធម្មតា ។​

៩. ជំ​ងឹ​ផ្សិត ៖ ដូចជា​ផ្សិត​ក្នុង​ពោះវៀន និង ទ្វារមាស​ជាដើម ធ្វើឱ្យ​អស់កម្លាំង ឈឺចាប់​រាងកាយ ក្អួតចង្អោរ ធេងធោង អារម្មណ៍​ឆាប់​ផ្លាស់ប្តូរ ។ ជំងឺ​នេះ អាច​បណ្តាលមកពី​ការប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិ​ក​ច្រើនពេក ការ​លេបថ្នាំ​ពន្យារកំណើត ការ​ញ៉ាំ​ផ្អែម​ពេក ជាដើម ។

១០. អារម្មណ៍មិនល្អ ៖ អ្នក​អាច​នឹងមាន​ជំងឺ​តានតឹង Depression ដែល​រោគសញ្ញា​ជំងឺ​នេះ​មាន​បាក់​ទឹកចិត្ត គេង​មិន​ងាយ​លក់ ឬ គេង​ច្រើនពេក អារម្មណ៍​ងាយ​នឹង​ប៉ះពាល់ ញ៉ាំ​តិច ឬ ច្រើនពេក មិនសូវ​សប្បាយចិត្ត​។​ល ។ ប្រការ​ល្អ អ្នក​គួរ​ជួបពិភាក្សា​ជាមួយ​លោកគ្រូ​ពេទ្យ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ៕ លក្ខិណា

Related