មេព្រៃ​សហ​ការ​​ជាមួយ​កម្លាំងPM​ស្ទាក់​ចាប់​រថយន្ត​ម៉ែ​រ​សឺដែ​ស​ដឹក​គ្រ​ញូ​ង

ខេត្តស្ទឹងត្រែង ៖ រថយន្ត​ម៉ែ​រសឺដែ​សមួយ​គ្រឿង ​ត្រូវ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​រួម​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ ស្ទាក់​ចាប់​ខណៈ​មានការ​ប្រដេញ​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហា​រ កាលពី​រសៀល​ថ្ងៃ​ទី​៧​ វិច្ឆិកា​ ២០១៥ ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៩ ភូមិ​វាល​ដេញ ឃុំ​អន្លុង​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​ស្ទឹង​ត្រេង​ ។

​​មន្ត្រី​​រដ្ឋបាល​ព្រៃឈើ លោក សំ បូ​រិ​ន្ទ ​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​​ពី​​ទទួល​បានព័ត៌មាន​ថា​រថយន្ត​ម៉ែ​រសឺដែ​ស ​ពណ៌​ស្ក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២L.១៣៣១​ មួយ​គ្រឿង ​ត្រូវ
បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហា​រ ប្រដេញ​ឃាត់​ដោយ​សង្ស័យ​ដឹកឈើ​គ្រ​ញូ​ង​ឆ្លងកាត់​ចូល​មក​ខេត្តស្ទឹងត្រែង​ លោក​ក៍បាន​ចេញ​រថយន្ត​ពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ឆ្ពោះទៅ​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​-​ព្រះ​វិហា​ត្រង់​ចំណុច​ភូមិ​វាល​ដេញ គ្រានោះ​ក៍បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ លុះ​ឃើញ​រថយន្ត​មុខ​សញ្ញា​ឆ្លង​ព្រំប្រទល់​ភ្លាម ក៍​ត្រូវ​ស្ទាក់​ជាប់​នៅ​នឹង​កន្លែង ​ជាក់ស្តែង​រថយន្តម៉ែ​រសឺដែ​ស​ខាងលើ​នោះ​ពិតជា​ផ្ទុក​ឈើ​គ្រ​ញូ​ង​ពិតប្រាកដ​មែន​ ។

ប្រភព​​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​​​ខាងលើ​បាន​ដឹកឈើ​គ្រញូ​ង​ចេញពី​ស្រុក​ស្រអែម​នៃ​ខេត្តព្រះវិហារ ​ចូល​មក​ទីរួមខេត្ត​បន្ត​ចូល​មក​ខេត្តស្ទឹងត្រែង​ និង​បន្ត​ឆ្ពោះទៅ
ទីផ្សារ​​ខេត្តរតនគិរី ។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​ បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ការ​ឃាត់​រថយន្ត​ម៉ែ​រសឺដែ​សដឹកឈើ​គ្រ​ញូ​ង​ខាងលើ​ កម្លាំង​ជំនាញ​និង​កម្លាំង​​កង​រាជ​អាវុធហត្ថ ​ក៍បាន​ឃាត់​បុរស​​ម្នាក់​​ឈ្មោះ កង ប៊ុ​ន​គៀត ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​ដកហូត​ឈើ​គ្រ​ញូ​ង​ចំនួន​៣៥០​គីឡូក្រាម​ ព្រមទាំង​រថយន្ត​ម៉ែ​រសឺដែ​ស​​មួយ​គ្រឿង ​។

​ទាក់ទិន​​ទៅ​នឹង​​ករណី​ខាងលើ​នេះ ​ហាក់បីដូចជា​មាន​ភាព​អថ៌​កំបាំង​មួយ​ចំនួន​ទាក់​ទងក្នុង​ជំនួញ​ឈើ​នេះ​ ដោយ​គ្រា​ដែល​ជំនាញ​ស្ទាក់​ចាប់​រថយន្ត​​មាន​មនុស្ស​ចំនួន​៣​នាក់​ក្នុង​រថយន្ត​នោះ ​ហើយ​ ឈ្មោះ កង ប៊ុ​ន​គៀត និង​ប្រពន្ធ​និយាយ​​ប្រាប់​ថា ​ឈើ​គ្រញូ​ងជា​របស់​ខ្លួន ​តែ​ក្រោយមក ​ដោយ​មិន​បាន​ឃាត់ខ្លួន​អ្នក​បើក​បរ​រថយន្ត​ជា​មន្ត្រី​ប៉េ​អឹ​ម​​នោះ ​ហើយឈ្មោះ កង ប៊ុ​ន​គៀត ក៍បាន​ឆ្លើយ​សារ​ភា​ព​នៅ​ក្នុង​កំណត់ហេតុ​រដ្ឋបាល​ព្រៃឈើ​ថា ពួក​ខ្លួន​២នាក់​ប្តី​ប្រពន្ធ​គ្រាន់តែ​សុំ​រថយន្ត​ឈ្មោះ ធុន ជា​មន្ត្រី​ប៉េ​អឹ​ម និង​ជា​ម្ចាស់​រថយន្ត​និង​ជា​ម្ចាស់​ឈើ​​គ្រ​ញូ​ង​ទាំង​អស់នោះ នេះ​បើ​តាម​ការ​រៀបរាប់​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពេល​សាកសួរ​ធ្វើ​កំណត់ហេតុ ​៕