មុននេះបន្តិច​ ក្រុមអាជីវករផ្សារទំនប់ងិនអាន​ ប្រមូលផ្តុំគ្នា​តវ៉ាប្រឆាំង​​សន្តិសុខក្រុមហ៊ុនញូរិច

រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹង​ជំហានដំបូងនៅ​ប៉ុន្មាននាទីមុននេះថា​ នៅម៉ោង៣និង៤៥នាទី​រសៀលថ្ងៃទី០៨​ វិច្ឆិកា​នេះ​ក្រុមអាជីវករ​ផ្សារទំនប់ងិនអាន​ ដែលមានទីតំាង​ស្ថិតនៅក្នុងភូមិទួលគោក​ សង្កាត់ទួលសង្កែ​ ខណ្ឌប្ញស្សីកែវ ​បានប្រមូលផ្តុំគ្នា​តវ៉ាប្រឆាំងវត្តមាន​សន្តិសុខក្រុមហ៊ុនញូរិច ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕