តុល្យការ​ថ្មី​នៃ​ការ​បាក់​រោងចក្រ​នៅ​ប៉ា​គី​ស្ថាន​អ្នក​ស្លាប់​ដល់​49​នាក់

មន្ត្រី​ទាំងឡាយ​ថ្លែង​កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា ថា តុល្យការ​ថ្មី​នៃ​ជន​រង​គ្រោះ​ដោយសារ​ការ​បាក់​អគារ​រោងចក្រ​មួយ​នៅ​ប៉ា​គី​ស្ថាន អ្នក​ស្លាប់​ឡើង​ដល់​៤៩​នាក់ ខណៈ​ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​កាយ​រក​សាកសព​មនុស្ស​ឯទៀត​ៗ​នា​ថ្ងៃ​ទី​៤ ក្រោយ​អគារ​នេះ​បាក់ ។

លោក​មូ​ហា​ម៉ា​ដ អ៊ូ​ស្មាន មន្ត្រី​សម្របសម្រួល​នៃ​ស្រុក​ឡា​ហ័​រ និយាយ​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​កាយ​រក​ឃើញ​សាកសព​មនុស្ស​១៥​នាក់​ថែម​ទៀត ក្នុង​នោះ​មាន​សាកសព​របស់​ម្ចាស់​រោងចក្រ​ផង រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ។

គ្រោះថ្នាក់​នេះ​កើត​មាន​កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា មក​ម្ល៉េះ ពេល​បណ្តា​កម្មករ​សំណង់​កំពុង​សាងសង់​ជាន់​ទី​៤​មួយ​ថែម​ទៀត ពីលើ​អគារ​រោងចក្រ​ស្ថិត​នៅ​ទីក្រុង​ឡា​ហ័​រ ទីប្រជុំជន​ខេត្ត PENDJAB ។

យោង​តាម​លោក SHAHBAZ SHAIRF អភិបាលខេត្ត PENDJAB ថា រោងចក្រ​នេះ​អនុញ្ញាត​ឱ្យ​កសាង​ត្រឹមតែ​២​ជាន់ ក៏​ប៉ុន្តែ​ម្ចាស់​បាន​កសាង​៣​ជាន់ រួច​កំពុង​កសាង​បន្ត​ជាន់​ទី​៤ មួយទៀត ដោយ​គ្មាន​ការ​អនុញ្ញាត​សាងសង់ ។

អ្នក​ជួយ​សង្គ្រោះ​ជាង​៤០០​នាក់​ចូលរួម​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ ទើប​សម្អាត​បាន​ត្រឹម​ជាន់​ទី​២ រហូត​មក​ទល់​ពេល​នេះ ហើយ​រក​ឃើញ​អ្នក​របួស​១០៩​នាក់ ៕