ប្រធានាធិបតី​ចិន​ថ្លែង​ពី​អាស៊ាន​នៅ​សិង្ហ​បុរី

ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា ថា ចិន​គាំទ្រ​កំណើន​របស់​អាស៊ាន ហើយ​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​មិត្តភាព​ជាមួយ​ប្លុក​អាស៊ី​អាគ្នេយ៍​នេះ ។

ក្នុង​សុន្ទរកថា​មួយ​ថ្លែង​ឯ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី លោក​ស៊ី មាន​ប្រសាសន៍​ថា នា​ចុងឆ្នាំ​នេះ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​ត្រូវ​បង្កើត​ឡើង ហើយ​សហគមន៍​នេះ​នឹង​ជា​សហគមន៍​សេដ្ឋកិច្ច​ដំបូង​នៅ​អនុ​តំបន់​អាស៊ី​នេះ ។ ចិន​នឹង​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ដល់​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ព្រមទាំង​តួនាទី​គ្របដណ្តប់​របស់​អាស៊ាន​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​តំបន់​អាស៊ី​ខាងកើត ។

ដោយ​សរសើ​េ​រ​ចំពោះ​ប្រវត្តិសាស្ត្រ និង​ការ​អភិវឌ្ឍន៍​របស់​ប្លុក​អាស៊ី​អាគ្នេយ៍ លោក​ស៊ី គូសបញ្ជាក់​ថា ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ជិតខាង ជា​ចំណុច​ចេញដំណើរ​នៃ​ការ​ផ្តួចផ្តើម​គំនិត​អភិវឌ្ឍន៍​របស់​ចិន ដូច​ជា​ការ​បង្កើត​ខ្សែក្រវាត់ និង​ផ្លូវថ្នល់ ព្រមទាំង​ទស្សនៈ​របស់​ចិន​កសាង​សហគមន៍​មួយ ដែល​មានភ័ព្វ​វាសនា​រួម ។ ទន្ទឹម​នឹង​នេះ លោក​ស៊ី ស្នើ​ដល់​បណ្តា​ប្រទេស​ជិតខាង​ឡើង​ជិះ​រថភ្លើង EXPRESS នៃ​ការ​អភិវឌ្ឍន៍​របស់​ចិន ៕