​Arsenal vs Spurs យប់​នេះ ទាយ​ថា​ក្រុម​ណា​ឈ្នះ?


​Arsenal vs Spurs យប់​នេះ ទាយ​ថា​ក្រុម​ណា​ឈ្នះ?

Arsenal នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Emirates របស់​ខ្លួន ស្វាគមន៍​អ្នក​ជិត​ខាង Tottenham Hotspur ម៉ោង​១១យប់​នេះ។ តើ​ម្ចាស់​ផ្ទះ​កាំភ្លើង​ធំ អាច​បាញ់​ភ្ញៀវ​មាន់​ខ្នាយ​មាស​បាន​ដែរ​ឬ​អត់?

 

​Arsenal vs Spurs យប់​នេះ ទាយ​ថា​ក្រុម​ណា​ឈ្នះ?

 

ជើងកីឡាករ៖

 

Laurent Koscielny អាច​ជា​ពី​របួស​ត្រកៀក​​បាន​ទាន់​ការ​ប្រកួត ប៉ុន្តែ​ខ្សែ​ការពារ​ស្លាប​កំពូល​ល្បឿន Hector Bellerin នៅ​តែ​រង​របួស​​ក្រលៀន​នៅ​ឡើយ។ Mikel Arteta នៅ​រង់​ចាំ​មើល​សិន​ថា​អាច​ជា​ពី​របួស​ក​ជើង​ទាន់​ឬ​អត់ ខណៈ​ David Ospina ដែល​របួស​ស្មា អាច​ត្រលប់​ចូល​ក្រុម​បាន​វិញ។ ចំណែក Theo Walcott, Alex Oxlade-Chamberlain, Aaron Ramsey, Jack Wilshere, Danny Welbeck និង Tomas Rosicky នៅ​តែ​បន្ត​អវត្តមាន។

 

ងាក​មក​មើល​ Spurs វិញ មិន​មាន​បញ្ហា​របួស​ច្រើន​នោះ​ទេ។ Clinton Njie ធូរ​ស្បើយ​ពី​របួស​សរសៃ​ពួរ​ ឯ​ខ្សែ​ប្រយុទ្ធ Son Heung-min ក៏​ចូល​លេង​វិញ​បាន​ដែរ។

 

​Arsenal vs Spurs យប់​នេះ ទាយ​ថា​ក្រុម​ណា​ឈ្នះ?

 

សម្ដី​គ្រូ​បង្វឹក៖

 

Arsene Wenger៖ “យើង​មាន​កីឡាករ​បួស​ជា​ច្រើន។ និយាយ​លាក់បាំង​អី ខ្ញុំ​​ពិត​ជា​ព្រួយបារម្ភណាស់ ព្រោះ​ទើប​តែ​ខែ​វិច្ឆិកា ប៉ុន្តែ​​យើង​បាត់បង់​​កីឡាករ​សំខាន់​ជា​ច្រើន​នាក់។ វា​ជា​លទ្ធផល​ដ៏​ខក​ចិត្ត​មួយ​កាល​ពី​ថ្ងៃ​ពុឌ (ពេលប៉ះ Bayern Munich) ប៉ុន្តែ​មុន​ប្រកួត​នោះ​យើង​ធ្វើ​បាន​យ៉ាង​ល្អ​នៅ Premier League ដូច្នេះ​យើង​នឹង​បន្ត​ព្យាយាម​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត”។

 

Mauricio Pochettino៖ “មិនមែន​ដោយ​សារ​យើង​មាន​កីឡាករ​ក្មេងៗ​ក្នុង​ក្រុម​ទើប​អាច​រត់​រហូត ហើយ​ឈ្នះ​ការ​ប្រកួត​នោះ​ទេ។ វា​កើត​ចេញ​ពី​ការ​ហ្វឹកហាត់។ សូម​អរគុណ​ដល់​ក្រុម​ពេទ្យ​របស់​យើង ដែល​​សម​នឹង​ទទួល​ការ​កោត​សរសើរ។ នៅ​ពេល​យើង​ប្រើ​កីឡាករ​រាល់ថ្ងៃ វា​ពិត​ជា​ពិបាក​ណាស់​សម្រាប់​កីឡាករ ហើយ​​ខ្ញុំ​មាន​មោទនភាព​ដែល​ពួកគេ​អាច​វិល​មក​កាន់​ស្ថានភាព​ធម្មតា​វិញ (ប៉ះ Anderlecht ថ្ងៃ​ព្រហស្បតិ៍)។ វា​មិន​មែន​ជា​អភូតហេតុ​នោះ​ទេ តែ​ជា​ការ​ប្រឹងប្រែង​តាំង​ពី​ដើម​រដូវ​កាល​មក”។

 

​Arsenal vs Spurs យប់​នេះ ទាយ​ថា​ក្រុម​ណា​ឈ្នះ?

​​​

រឿង​គួរ​ដឹង​ទាក់ទង​នឹង​ការ​ប្រកួត៖

 

Spurs ធ្លាប់​ឈ្នះ​នៅ​ផ្ទះ Arsenal តែ​ម្ដង​ប៉ុណ្ណោះ ក្នុង​២៥ប្រកួត គិត​ចាប់​តាំង​ពី​ខែ​ឧសភា ១៩៩៣​មក (ស្មើ៩ ចាញ់១៥)។ ជ័យជម្នះ​ម្ដង​នោះ គឺ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១០ (ឈ្នះ ៣-២)។

 

គិត​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ១៩៩៨​មក កាំភ្លើង​ធំ​បាន​ស៊ុត​ Spurs ៣៩គ្រាប់ ក្នុង​លីក​១៦ប្រកួត​នៅ​ដី​ខ្លួន​ឯង។

 

Arsenal ឈ្នះ​ទាំង​៥ប្រកួត​ចុង​ក្រោយ​នៅ Premier League ស៊ុត​ចូល​១៦គ្រាប់ របូត​វិញ​តែ​៣គ្រាប់​ប៉ុណ្ណោះ។

 

Spurs ចាញ់​តែ​២ដង​ប៉ុណ្ណោះ ក្នុង​១០ប្រកួត​ចុង​ក្រោយ​នៅ Premier League (ឈ្នះ៤ ស្មើ៤)​

 

ជម្រើស១១នាក់ដំបូង (ព្យាករណ៍)៖

​Arsenal vs Spurs យប់​នេះ ទាយ​ថា​ក្រុម​ណា​ឈ្នះ?
 

ព្យាករណ៍​របស់ Sabay៖ Arsenal ០-០ Tottenham Hotspur

 

ប្រភព៖ bbc