លោកយាយអាយុ ៩៧ឆ្នាំ ទឹកភ្នែកជោគថ្ពាល់ ពេលទទួលបាន សញ្ញាប័ត្របាក់ឌុប លើកដំបូងក្នុងឆាកជីវិត (មានវីដេអូ)

អាមេរិក៖ លោកយាយអាយុ ៩៧ឆ្នាំម្នាក់ យំស្រែកជាខ្លាំងដោយក្តីរំភើប ក៏ព្រោះតែលោកយាយ ទើបទទួលបានសញ្ញាប័ត្រកិតិ្តយសកំរិតវិទ្យាល័យ (បាក់ឌុប) លើក​ដំបូង​ក្នុង​ឆាក​ជីវិត​ ពី​វិទ្យាល័យ Catholic Central High School ក្រោយពី​បោះ​បង់​ការ​សិក្សាទាំង​បង្ខំ​ចិត្ត​​តាំង​ពី ៨០​ឆ្នាំ​មុន ដើម្បីជួយគ្រួសារ។

លោកយាយអាយុ ៩៧ឆ្នាំ ទឹកភ្នែកជោគថ្ពាល់ ពេលទទួលបាន សញ្ញាប័ត្របាក់ឌុប លើកដំបូងក្នុងឆាកជីវិត (មានវីដេអូ)
រូបលោកយាយ Margaret Thome Bekema ពេលទទួលសញ្ញាប័ត្រ

ទីបំផុត លោកយាយវ័យ ៩៧ឆ្នាំម្នាក់ ឈ្មោះ Margaret Thome Bekema អាចមានឱកាស​ពាក់មួកបញ្ចប់ ការសិក្សា ហើយក៏បានបំពេញគោលដៅជីវិតរបស់គាត់ នៅពីមុខមិត្តភក្តិក៏ដូចជាគ្រួសារ ដោយអ្នកគ្រប់គ្រង វិទ្យាល័យ Catholic Central High School ជាអ្នកប្រគល់ជូនផ្ទាល់តែម្តង នៅឯសមាគមន៍ជនចាស់ជរា Yorkshire and Stonebridge ក្នុងទីក្រុង Grand Rapids សហរដ្ឋអាមេរិក។

ដើមហេតុដំបូង ម្ល៉េះលោកយាយ Bekema អាចបញ្ចប់ថ្នាក់វិទ្យាល័យរបស់គាត់តាំងពីឆ្នាំ ១៩៦៣ នៅអាយុ១៧ឆ្នាំទៅហើយ តែលោកយាយត្រូវបង្ខំចិត្តឈប់រៀន ដោយសារលោកប៉ារបស់គាត់ ហៅឲ្យត្រលប់ទៅផ្ទះវិញ ដើម្បីមើលថែប្អូនទាំង៣ និងថែទាំផ្ទះ បន្ទាប់ពីម្តាយរបស់លោកយាយត្រូវឈឺធ្ងន់ ដោយសារជម្ងឺមហារីក។

ពេលទទួលបានសញ្ញាបត្រដូចនេះ លោយយាយបាននិយាយទាំងទឹកភ្នែកជោគថ្ពាល់ថា គាត់ពិតអរគុណអស់ពីចិត្ត ហើយក៏សប្បាយចិត្តខ្លាំងណាស់ នៅពេលដែលបានទទួលសញ្ញាប័ត្រនេះ៕

លោកយាយអាយុ ៩៧ឆ្នាំ ទឹកភ្នែកជោគថ្ពាល់ ពេលទទួលបាន សញ្ញាប័ត្របាក់ឌុប លើកដំបូងក្នុងឆាកជីវិត (មានវីដេអូ)លោកយាយអាយុ ៩៧ឆ្នាំ ទឹកភ្នែកជោគថ្ពាល់ ពេលទទួលបាន សញ្ញាប័ត្របាក់ឌុប លើកដំបូងក្នុងឆាកជីវិត (មានវីដេអូ)

តោះ! ចង់ដឹងកាន់តែច្បាស់ សូមទស្សនាឃ្លីបវីដេអូខាងក្រោម៖

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត