លោក រ៉ា​នី​អេ​រី រំភើប​ពេល​បាន​ក្លាយជា​គ្រូបង្វឹក​ក្លិប Leicester

លោក​ក្លូ​ឌី​យ៉ូ រ៉ា​នី​អេ​រី គ្រូបង្វឹក​ក្លិប Leicester មានចិត្ត​រំភើប​ក្រៃ​លែង​ពេល​បាន​ដឹកនាំ​ក្លិប​និង​អួត​ថា ក្លិប​«​ចចក​ខៀវ​» Leicester ស័ក្ដិសម​នឹង​ទទួល​ភាព​ត្រេកអរ​ពេល​បើកទ្វារ​ផ្ដួល​ក្លិប Watford ២-១ ។ បច្ចុប្បន្ន​ក្លិប Leicester ស្ថិត​នៅ​លំដាប់​ទី​៣ នៃ​តារាង​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស មាន​២៥​ពិន្ទុ​ស្មើនឹង​ក្លិប​ល្បី​២​គឺ Man City និង Arsenal ប៉ុន្តែ​លើស​ពួក​គេ​មួ​ួ​យ​ប្រកួត​។ លោក​រ៉ា​នី​អេ​រី បង្ហើប​ឱ្យ​ដឹង​ថា​៖«​ចាត់​ទុក​ថា ជា​រឿង​ដ៏​លំបាក​មួយ​ក្នុង​ការ​យកឈ្នះ​គូប្រកួត ប៉ុន្តែ​ខ្ញុំ​មានចិត្ត​រំភើប​ពេល​ក្លាយជា​គ្រូបង្វឹក​ក្លិប Leicester » ៕