ពី​ទ័​រ​ឆេ​ក មាន​ជំនឿ​ថា Arsenal អាច​ឆ្លង​ទៅ​ជុំ​បន្ត​ក្នុង​យូ​ហ្វា​ឆេ​ម​ពាន​លី​ក

ពី​ទ័​រ ឆេ​ក អ្នកចាំទី​ក្លិប Arsenal  មាន​ជំនឿ​ថា ក្លិប​«​កាំភ្លើង​ធំ​» នៅ​មានឱកាស​ច្រើន​ក្នុង​ការ​ឡើង​ទៅ​ប្រកួត​នៅ​ជុំ​បន្ត​ក្នុង​ក្របខ័ណ្ឌ​យូ​ហ្វា​ឆេ​ម​ពាន​លី​ក រួម​ទាំង​បញ្ជាក់​ថា លោក​នឹង​ជំរុញ​ដល់​មិត្ត​រួម​ក្លិប​ត្រូវ​យកឈ្នះ​ឱ្យ​បាន​ក្នុង​២​ប្រកួត​ចុង​ក្រោយ ។ អ្នកចាំទី​អាយុ​៣៣​ឆ្នាំ​របស់​ក្លិប Arsenal រូប​នេះ​ថា​៖ «​បច្ចុប្បន្ន​យើង​ចាំបាច់​ត្រូវ​រក​ជ័យជម្នះ​ចំនួន​២​ប្រកួត​ដែល​នៅ​សល់​ក្នុង​យូ​ហ្វា​ឆេ​ម​ពាន​លី​ក និង​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា យើង​នៅ​មាន​ប្រៀប​លើ​គូប្រកួត OLympiakos និង Dinamo zagreb » ៕