រ៉ូ​ណា​ល់​ដូ និង​ម៉េ​ស​ស៊ី មិន​មាន​ជម្លោះ​ដូច​សារព័ត៌មាន​ផ្សព្វផ្សាយ​ទេ

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ខ្សែបម្រើ​ប្រយុទ្ធ​ដ៏​ល្បី​របស់​ក្លិប Real Madrid ប្រកាស​ថា មិន​ធ្លាប់​មាន​ជម្លោះ​ជាមួយ​កីឡាករ​លី​យ៉ូ​នេ​ល ម៉េ​ស​ស៊ី ខ្សែប្រយុទ្ធ​ក្លិប Barcelona  ទេ ដោយ​កីឡាករ​រូប​នេះ​បាន​បញ្ជាក់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ចូល​ចិត្ត​សរសេរ​ញុះញង់​ឱ្យ​ពួក​យើង​មើល​មុខ​គ្នា​មិន​ត្រង់​ណាស់ ។

ខ្សែបម្រើ​ប្រយុទ្ធ​អាយុ​៣០​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​ក្នុង​រយៈពេល​៨​ឆ្នាំ​ចុង​ក្រោយ ពួក​យើង​ស្ថិត​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​គ្រប់ពេល ខ្ញុំ​មិន​ធ្លាប់​មាន​បញ្ហា​ជា​មួ​ួ​យ​ម៉េ​ស​ស៊ី សូ​ម្បី​តែ​បន្តិច ។ គាត់​ជា​កីឡាករ​ឆ្នើម ហើយ​ពាក្យ​ចចាមអារ៉ាម​ពី​ការ​ទាស់ទែង​ជាមួយ​ខ្ញុំ​គឺ​ផ្ដើម​ចេញពី​អ្នក​សារព័ត៌មាន​ទាំងអស់ ។ ជា​ធម្មតា​ការ​ផ្សព្វផ្សាយ​បែប​នេះ​ដើម្បី​ទាក់ទាញ​អារម្មណ៍​អ្នក​អាន​ប៉ុណ្ណោះ ខណៈ​ធាតុ​ពិត​ពួក​យើង​នៅ​តែ​រាប់អាន​គ្នា​ជា​មិត្ត​» ៕