ត្រូវ​តាមដាន ទម្ងន់​របស់​អ្នក អំឡុង​ពេល​មាន​ផ្ទៃពោះ​

ត្រូវ​តាមដាន ទម្ងន់​របស់​អ្នក អំឡុង​ពេល​មាន​ផ្ទៃពោះ​

​អ្នក​ម្តាយ​ជាច្រើន​គិតថា ការ​មាន​ផ្ទៃពោះ គឺជា​ពេល​ដែល​ត្រូវ​ញ៉ាំ​ច្រើន និង​មិនបាច់​គិត​អំពី ទម្ងន់​របស់​ពួកគេ​នោះទេ​។ ប៉ុន្តែ អ្នកឯកទេស​ផ្នែក​សម្ភព បាន​និយាយ​ណែនាំ​ថា ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​គិត​ទៅលើ​អ្វី​ដែល​អ្នក​ញ៉ាំ និង​បរិមាណ​ដែល​អ្នក​ញ៉ាំ​។​

​ក្រុមគ្រូពេទ្យ បាន​បង្ហាញ​អំពី​ដំបូន្មាន ដូចខាងក្រោម ៖
-​    ​ការឡើង​ទម្ងន់​ដ៏​សាក​សម​អាច​ជួយ​ធានាថា កូន​របស់​អ្នក គឺ​មាន​សុខភាព​ល្អ​
-​    ​ការឡើង​ទម្ងន់​ធម្មតា អាច​ផ្តល់​នូវ​សុខភាព​ល្អ ទាំង​ម្តាយ និង​កូន​
-​    ​ការឡើង​ទម្ងន់​ខ្លាំង អំឡុង​ពេល​មាន​ផ្ទៃពោះ បង្កើន​ហានិភ័យ​នៃ​បញ្ហា​លើសឈាម និង​ជំងឺ​ទឹកនោម​ផ្អែម​លើ​ម្តាយ អំឡុងពេល និង​ក្រោយពេល​មាន​ផ្ទៃពោះ​
-​    ​ការឡើង​ទម្ងន់​ខ្លាំងពេក អាច​បង្កើន​ឱកាស នៃ​ការពិបាក​សម្រាលកូន និង​ត្រូវការ​សម្រាលកូន​ដោយ​ការវះកាត់​
-​    ​ទម្ងន់​ដែល​ផ្តល់​នូវ​សុខភាព អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​ជម្រុញ​ឲ្យ​ការ​មាន​ផ្ទៃពោះ មាន​សុខភាព​ល្អ សម្រាល​បាន​ធម្មតា ហើយ​កូន​មាន​សុខភាព​ល្អ និង​បន្ថយ​ហានិភ័យ  នៃ​ការ​លើស​ទម្ងន់​នៅ​ថ្ងៃក្រោយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។