នាយឧត្តមសេនីយ៏ គន់ គីម ដឹកនាំកម្លាំង​យោធា​ ជិត​១០០នាក់​ ចុះជួយ​ច្រូតស្រូវ​ប្រជាកសិករ នៅស្រុក​ជាំក្សាន្ត

ព្រះវិហារ៖ នៅតំបន់ព្រំដែន ស្ថិតនៅភូមិមរតកតេជោ ឃុំរំដោះស្រែក្នុងស្រុកជាំក្សាន្ត គណៈបញ្ជាការសមរភូមិ ដឹកនាំដោយលោកនាយឧត្តមសេនីយ៏ គន់ គីម បានចុះអន្តរាគមន៏ជួយច្រូតស្រូវប្រជាកសិករដែលជាគ្រួសារកងទ័ពកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។  ការចុះអន្តរាគមន៏ជួយច្រូតស្រូវនាពេលនេះ ត្រូវបានធ្វើឡើងនា ចុងសប្តាហ៌នេះ ដោយមានកម្លាំងចូលរួមប្រមាណជិត១០០នាក់ មកពីបណ្តាកងឯកភាពចំណុះកងពលធំអន្តរាគមន៏លេខ៣ ប្រចាំការនៅតំបន់ព្រំដែនព្រះវិហារ ។

រាយការណ៏ពីទិន្នផលស្រូវសម្រាប់ឆ្នាំ២០១៥ នេះ លោកស៊ុ ប៊ុនធឿន នាយការិយាល័យអភិវឌ្ឋន៌កងពលធំអន្តរាគមន៏លេខ៣ បានរាយការណ៏ឲ្យដឹងថា មកដល់ខែវិច្ឆិកា ឆ្នាំ២០១៥ ការច្រូតកាត់ប្រមូលទុកដាក់ផលស្រូវនៅទូទាំងកងពលធំ សម្រេចបានលើទំហំផ្ទៃដី៥៥.៣៤ហិចតា  ដែលឆ្នាំនេះទិន្នផលមានការមានការកើនឡើងជាងបណ្តាឆ្នាំមុន។ កត្តានេះដោយសារឆ្នាំនេះ សំណាបសន្ទូងមិនត្រូវបានបំផ្លាញដោយសារសត្វល្អិត និងគ្រោះរាំងស្ងួតនោះទេ។

រយៈពេល២ថ្ងៃ នៃការបញ្ចេញកម្លាំងជួយច្រូតស្រូវប្រជាកសិករ កងកម្លាំងទាំងអស់សម្រេចការច្រូតកាត់បានប្រមាណជាង៧០០ហិចតា  ក្នុងទឹកមុខប្រកប ដោយភាពសប្បាយរីករាយ និង ស្មារតីសាមគ្គីភាពស្និតស្នាល។

បងប្អូនប្រជាកសិករគ្រួសារកងទ័ព ដែលជាម្ចាស់ស្រែ បានសម្តែងនូវអារម្មណ៏ សប្បាយរីករាយ ព្រមទាំងការថ្លែងអំណរគុណចំពោះគណៈបញ្ជាការសមរភូមិ ជាពិសេសលោកនាយឧត្តមសេនីយ៏ គន់ គីម ដែលជានិច្ចកាលតែងបានដឹកនាំ នាយទាហាន ចុះមកជួយច្រូតស្រូវពួកគាត់ដែលកំពុងខ្វះខាតកម្លាំង៕

នាយឧត្តមសេនីយ៏ គន់ គីម ដឹកនាំកម្លាំង​យោធា​ ជិត​១០០នាក់​ ចុះជួយ​ច្រូតស្រូវ​ប្រជាកសិករ នៅស្រុក​ជាំក្សាន្ត

នាយឧត្តមសេនីយ៏ គន់ គីម ដឹកនាំកម្លាំង​យោធា​ ជិត​១០០នាក់​ ចុះជួយ​ច្រូតស្រូវ​ប្រជាកសិករ នៅស្រុក​ជាំក្សាន្ត

  • នាយឧត្តមសេនីយ៏ គន់ គីម ដឹកនាំកម្លាំង​យោធា​ ជិត​១០០នាក់​ ចុះជួយ​ច្រូតស្រូវ​ប្រជាកសិករ នៅស្រុក​ជាំក្សាន្ត已关闭评论
  • 478 views
  • Hide Sidebar
    A+
Publish on:2015/11/08  Category:ក្នុងស្រុក