សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ​ចុះ​ព្យាបាល ជំងឺ​ជូន​កម្មករ កម្មការិនី​

ភ្នំពេញ: នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន សហការ​ជាមួយ​អជ្ញាធរ  ចុះ​ព្យាបាល ជំងឺ​មាត់​ធ្មេញ ច្រមុះ ត្រចៀក​បំពង់ក ជំងឺ​ទូទៅ ពិនិត្យ​អេកូ និង​ព្យាបាល​រោគ​ស្ត្រី​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​បងប្អូន កម្មករ កម្ម​ការ​នី​ចំនួន​១.១៨១​នាក់​ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោ​សែន​ជ័យ ដែល​ល​ពិធី​នេះ​មានការ​ចូលរួម​ពី​អជ្ញាធរ យុវជន និង​បងប្អូន​ប្រជាពលរដ្ឋ​កម្មករ កម្មការិនី​ជាច្រើន​នាក់​ផងដែរ​។​

​ក្នុងនាម​អជ្ញាធរ​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា ប្រមុខ​រាជរដ្ឋាភិបាល និង​អជ្ញាធរ​ដែនដី​បាន​យកចិត្តទុកដាក់ និង​គិតគូ​ដល់​សុខមាលភាព​និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន កម្មករ កម្មការិនី​តាមរយៈ​ការបង្ករ​លក្ខណៈ​ងាយស្រួល ក្នុងការ​រស់នៅ​ដូចជា​ការផ្គត់ផ្គង់​និង​បញ្ចុះ​ថ្លៃ​ភ្លើង ថ្លៃ​ទឹក​និង​តម្លើង​ប្រាក់​ឈ្នួល​ជាដើម​។ លើសពីនេះ​ក្រុម​វេជ្ជបណ្ឌិត​និង និស្សិត​ពេទ្យ​ស្ម័គ្រចិត្ត​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ដែលមាន​លោក ហ៊ុន ម៉ា​ណែ​ត ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​បាន​សហការ​ជាមួយ​អជ្ញាធរ ចុះ​ព្យាបាល ជំងឺ​មាត់​ធ្មេញ ជំងឺ​ភ្នែក ជំងឺ​ទូទៅ ពិនិត្យ​អេកូ ពិនិត្យ​ឈាម និង​ព្យាបាល​រោគ​ស្ត្រី​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​បងប្អូន​នា​ក្រោម​ដំណក់ទឹកភ្លៀង​ពេលនេះ​។ ទឹកចិត្ត​ដ៏​សប្បុរស​និង​កាយវិការ​ដ៏​ល្អ​ប្រពៃ​របស់​ក្រុមការងារ​សមាគម​នេ​ពេលនេះ មិន​ត្រឹមតែ​ជាការ​ចូលរួមចំណែក ក្នុង​សកម្មភាព​សង្គម​ដោយ​មិន​ប្រកាន់​និន្នាកា​នយោបាយ ឬ​គណបក្សនយោបាយ​អ្វី​ឡើយ ប៉ុន្តែ​ថែមទាំង​បានបង្ហាញ​ឱ្យឃើញ​ការគាំទ្រ​នយោបាយ​ដឹកនាំ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​បងប្អូន កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​ដែល​បានទទួល​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នេះ បានឃើញ​និង​គាំទ្រ​ទឹកចិត្ត​ដ៏​សប្បុរស និង​កាយវិការ​ដ៏​ល្អ​ប្រពៃ របស់​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​។ បើទោះបី​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាងណាក៏ដោយ ក៏​ក្រុមការងារ​នៅតែ​យកចិត្តទុកដាក់​ព្យាបាល​ប្រជាពលរដ្ឋ ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។​

​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ និង​ថ្លែងអំណរគុណ​ដែល​ពួកគេ​ទទួលបាន​ការយកចិត្ត​ទុកដាក់ ចំពោះ​ការថែទាំ​សុខភាព​និង​ការ​រស់​របស់​ពួកគេ ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​តាមរ​យៈ​ការចុះ​ព្យាបាល​ដោយ​ឥតគិតថ្លៃ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​នាពេលនេះ​។​

​សូមបញ្ជាក់ថា​: នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ចុះ​ព្យាបាល ដោយ​ឥតគិតថ្លៃ​ជូន​ដល់​បងប្អូន កម្មករ កម្ម​ការ​នី​រោងចក្រ​កាត់ដេរ​ហើយ​សមាគម​មា​ន​គម្រោង​ចុះ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​បងប្អូន កម្មករ កម្ម​ការ​នី​រោងចក្រ​កាត់ដេរ​នៅពេល​ខាងមុខ​ទៀត​។​

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ​ចុះ​ព្យាបាល ជំងឺ​ជូន​កម្មករ កម្មការិនី​

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ​ចុះ​ព្យាបាល ជំងឺ​ជូន​កម្មករ កម្មការិនី​

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ​ចុះ​ព្យាបាល ជំងឺ​ជូន​កម្មករ កម្មការិនី​

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ​ចុះ​ព្យាបាល ជំងឺ​ជូន​កម្មករ កម្មការិនី​