ខេត្តកំពង់ធំ​រៀបចំពិធីបុណ្យ​អុំទូកថ្ងៃនេះ

ខេត្តកំពង់ធំ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹង​ជំហានដំបូងមកថា​ អាជ្ញាធរខេត្តបាន​រៀបចំពិធីបុណ្យអុំទូក​ប្រភេទទូកផ្កាចារ្យ ​និងទូកខ្នាត​អន្តរជាតិនៅ​តាម​មាត់ស្ទឹងសែន​ ​ដោយមានទូកចូលរួ​មប្រកួតប្រជែងសរុប៦២ទូក ។

សេចក្តីរាយការណ៍​បានបន្តថា​ ពិធីបុណ្យអុំទូក​ដែលបា្ររព្ឋតំាងពីព្រឹក​រហូតមកដល់រសៀលថ្ងៃទី០៨ វិច្ឆិកានេះ​ បានប្រព្រឹត្តទៅ​ក្រោមអធិបតីភាពលោក ​ឈន់ ឈុន​ ប្រធាន​ក្រុមប្រឹក្សាខេត្តនិងលោក ​អ៊ុត សំអន ​អភិបាលនៃគណៈអភិបាលខេត្ត ​ព្រមទំាងមន្រ្តីរាជការ ​កងកម្លំាងប្រដាប់​អាវុធទំាង៣ប្រភេទ ​និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕