សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេជោ​ ចុះធ្វើ​សកម្មភាព​មនុស្សធម៌​ ដើម្បី​លើកកម្ពស់​សុខមាលភាព​ បង​ប្អូនកម្មករ ​កម្មការនី​ដែល​បម្រើការងារ​ នៅរោងចក្រ​កាត់ដេរ ជាលើកទី២​​

ភ្នំពេញ៖ នាថ្ងៃអាទិត្យថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោបាន សហការជាមួយអជ្ញាធរ  ចុះព្យាបាល ជំងឺមាត់ធ្មេញ ច្រមុះ ត្រចៀកបំពង់ក ជំងឺទូទៅ ពិនិត្យអេកូ និងព្យាបាលរោគស្រ្តីដោយឥតគិតថ្លៃជូនដល់បងប្អូន កម្មករ កម្មការនីចំនួន១១៨១នាក់ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ ដែលលពិធីនេះមាន ការចូលរួមពីអជ្ញាធរ យុវជន និងបងប្អូនប្រជាពលរដ្ឋកម្មករ កម្មការនីជាច្រើននាក់ផងដែរ។

ក្នុងនាមអជ្ញាធររាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលនិងអជ្ញាធរដែនដី បានយកចិត្តទុកដាក់ និងគិតគូដល់សុខមាលភាព និងជីវភាពរស់នៅ របស់បងប្អូន កម្មករ កម្មការនីតាមរយៈ ការបង្ករលក្ខណៈងាយស្រួល ក្នុងការរស់នៅដូចជាការផ្គត់ផ្គង់ និងបញ្ចុះថ្លៃភ្លើង ថ្លៃទឹកនិងតម្លើងប្រាក់ឈ្នួល ជាដើម។ លើសពីនេះក្រុមវេជ្ជបណ្ឌិតនិង និស្សិតពេទ្យស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដែលមានលោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល សមាគមបានសហការ ជាមួយអជ្ញាធរ ចុះព្យាបាល ជំងឺមាត់ធ្មេញ ជំងឺភ្នែក ជំងឺទូទៅ ពិនិត្យអេកូ ពិនិត្យឈាម និងព្យាបាលរោគស្រ្តីដោយ ឥតគិតថ្លៃជូនដល់ បងប្អូននាក្រោមដំណក់ ទឹកភ្លៀងពេលនេះ។ ទឹកចិត្តដ៍សប្បុរសនិងកាយវិការ ដ៍ល្អប្រពៃរបស់ក្រុមការងារ សមាគមនេពេលនេះ មិនត្រឹមតែជាការចូលរួម ចំណែកក្នុងសកម្មភាពសង្គម ដោយមិនប្រកាន់និន្នាកានយោបាយ ឬគណបក្សនយោបាយអ្វីឡើយ ប៉ុន្តែថែមទាំងបានបង្ហាញ ឱ្យឃើញការគាំទ្រនយោបាយ ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី។

បងប្អូន កម្មករ កម្មការនីរោងចក្រកាត់ដេរដែល បានទទួលសេវាព្យាបាល ដោយឥតគិតថ្លៃនេះបានឃើញ និងគាំទ្រទឹកចិត្តដ៍សប្បុរស និងកាយវិការដ៍ល្អប្រពៃ របស់ក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ។ បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំង យ៉ាងណាក៍ដោយក៍ក្រុមការងារ នៅតែយកចិត្តទុកដាក់ព្យាបាល ប្រជាពលរដ្ឋប្រកប ដោយវិជ្ជាជីវៈខ្ពស់។

បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនីរោងចក្រកាត់ដេរ បង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណ ដែឡពួកគេទទួលបាន ការយកចិត្តទុកដាក់ចំពោះ ការថែទាំសុខភាព និងការរស់របស់ពួកគេ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល តាមរយៈការចុះព្យាបាល ដោយឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ នាពេលនេះ។

សូមបញ្ជាក់ថា: នេះគឺជាលើកទី០២ ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោចុះព្យាបាល ដោយឥតគិតថ្លៃ ជូនដល់បងប្អូន កម្មករ កម្មការនីរោងចក្រកាត់ដេរ ហើយសមាគមមាន គម្រោងចុះព្យាបាលដោយឥតគិតថ្លៃ ជូនដល់បងប្អូន កម្មករ កម្មការនីរោងចក្រកាត់ដេរ នៅពេលខាងមុខទៀត៕