Q&A : ហេតុអ្វី​បានជា​នាង​ខ្ញុំ​ចេះតែ​បន្លឺសំឡេង​ថ្ងូរ​ចេញមក​យ៉ាង​ដូច្នេះ ?​

Sanofi

សំណួរ ៖ នាង​ខ្ញុំ​អាយុ ២៧ ឆ្នាំ ទើបតែ​មានគូស្នេហ៍​ដំបូង ឥឡូវនេះ​នៅ​ជាមួយគ្នា​បាន​ជិត ៥ ខែ​ហើយ បញ្ហា​ពិបាកចិត្ត​របស់​នាង​ខ្ញុំ​ចាប់ផ្តើមកើតឡើង​ថ្មីៗ​នេះ ពោលគឺ​ពេលដែល​ទើបតែ​ចាប់ផ្តើម​រស់នៅ​ជាមួយគ្នា​ថ្មីៗ រួច​មាន​សិច​ជាមួយគ្នា អ្វីៗ​គ្រប់យ៉ាង​វា​ប្លែក​ថ្មី ព្រោះ​នាង​ខ្ញុំ​ទើបតែ​ចាប់ ផ្តើម​មាន​សិច​លើកដំបូង ។ នៅពេល​នាង​ខ្ញុំ​មានអារម្មណ៍​ស្រៀវ​រហូត​ទាល់តែ​ដល់​ចំណុចកំពូល នាង​ខ្ញុំ​ក៏​បញ្ចេញ​សំឡេង​ថ្ងូរ​ឮ​ខ្លាំងៗ ហើយ​ភ្លេចខ្លួន​បន្លឺសំឡេង​ស្តួច​ចេញមក​ដោយ​មិនដឹង​ខ្លួន ។

បន្ទាប់ពី​នោះមក​ក៏​ក្លាយទៅជា​ទម្លាប់​ថា បើ​មាន​សិច​ជាមួយគ្នា​នាង​ខ្ញុំ​ត្រូវ​បន្លឺសំឡេង​ថ្ងូរ​ចេញមក បើ​មិន​ដូច្នេះ​ទេ​គឺ​នាង​ខ្ញុំ​មិន​ឈានដល់​ចំណុចកំពូលឡើយ ​រហូត​ទាល់តែ​គូស្នេហ៍​សួរថា ហេតុអ្វី​បានជា​ចាំបាច់​បន្លឺសំឡេង​ស្តួច​ចេញមក​អីចឹង ? នាង​ខ្ញុំ​ក៏​មិន​ថា​ត្រូវ​ឆ្លើយ​ប្រាប់​គាត់​យ៉ាងម៉េច ព្រោះ​នាង​ខ្ញុំមិនដឹង​ខ្លួន​ឡើយ ។ បែបនេះ​នាង​ខ្ញុំ​ខុស​ប្រក្រតី អ្វី​ដែរឬទេ ? ហេតុអ្វី​បានជា​នាង​ខ្ញុំ​ចេះតែ​បន្លឺសំឡេង​ថ្ងូរ​ចេញមក​យ៉ាង​ដូច្នេះ ? តើ​ស្ត្រី​ផ្សេងទៀត​មាន​បញ្ហា​ដូចជា​នាង​ខ្ញុំ​ដែរ​ឬ​អត់ ? នាង​ខ្ញុំ​ពិបាកចិត្ត​ណាស់​ទើបតែ​មាន​គូស្នេហ៍ ហើយពី​មុនៗ គឺ​មិន​ដែលមាន​សិច​ជាមួយ​អ្នកណា​ឡើយ ។​

ចម្លើយ ៖ មិនមែនជា​រឿង​ចម្លែក​អ្វី​ទេ​ការ ដែល​អ្នកមាន​អារម្មណ៍​ខ្លាំង ហើយ​នៅពេល​ដល់​ចំណុច​ដែល​អ្នក​ស្រួល​ខ្លាំង អារម្មណ៍​ស្រើបស្រាល​ក៏​នឹង​មកដល់​ចំណុចកំពូល​រហូត​ទាល់តែ​ធ្វើឱ្យ​អ្នក​ភ្លេចខ្លួន​បន្លឺសំឡេង​ស្តួច​ចេញមក​ដោយ​មិនដឹង​ខ្លួន វា​មិន​ខុស​អី​ពេលដែល​អ្នកជិះ​រថភ្លើង​ហោះ ពេលនោះ​អារម្មណ៍​ស្រៀវ​ពេល​រថភ្លើង​ហោះ​ចុះ​ធ្វើឱ្យ​អ្នក​ត្រូវ​បន្លឺសំឡេង​ស្រែក​ស្តួច​ចេញមក​ទាំង​ចិត្ត​មិនបាន​ចង់​ស្រែក ។

មូលហេតុ​មួយទៀត​អាច​ដោយសារតែ​ភាពស៊ាំ​ជាមួយនឹង​សិច​លើកដំបូង​អ្នកមាន​អារម្មណ៍​ខ្លាំង​រហូត​ទាល់តែ​បន្លឺសំឡេង​ស្តួច​ចេញមក ហើយ​បន្ទាប់ពី​នោះមក​រាងកាយ​ក៏​ចងចាំ​ថា នៅពេលដែល​អ្នកមាន​អារម្មណ៍​ដូចដើម​ទៀត ទើប​វា​សម្តែង​ប្រតិកម្ម​ដដែល​ចេញមក​ដូចដែល​អ្នក ប្រាប់ថា នេះ​ជាការ​មាន​សិច​ជាមួយ​គូស្នេហ៍​លើកដំបូង​ផងដែរ ។

អារម្មណ៍​ដែល​កើតឡើង​ទើប​ជា​រឿង​ប្លែក​ថ្មី​សម្រាប់​អ្នក សូម្បីតែ​អ្នក​បាន​មាន​សិច​ជាមួយ​គូស្នេហ៍​មក​មួយអន្លើ​ហើយក៏​ដោយ ប៉ុន្តែ​ខ្លួន​អ្នក​ផ្ទាល់​ក៏​អាច​មិនទាន់​ស៊ាំ​អាច​ត្រូវ​ផ្តល់​ពេលវេលា​ដល់​រាងកាយ​របស់​អ្នក​ឱ្យបាន​សម្រប​ខ្លួន​មួយ រយៈ​សិន ។ នៅពេល​អ្នក​ចាប់ផ្តើម​ស៊ាំ​ក៏​អាច​គ្រប់គ្រង​ស្មារតី​ខ្លួនឯង​មិនឱ្យ​បន្លឺសំឡេង​ស្តួច​ចេញមក​ពេលដែល​អ្នក​កំពុងតែ​ឈានដល់​ចំណុចកំពូល ៕


Related