កំពូល​ស្រី​ស្អាត​ស៊ិចស៊ី​ទាំង​១០​ប្រចាំ​ប្រទេស​វៀតណាម

កំពូល​ស្រី​ស្អាត​ស៊ិចស៊ី​ទាំង​១០​ប្រចាំ​ប្រទេស​វៀតណាម

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់ឃើញ​ហើយ​ពី​ស្រី​ស្អាត​ក្នុង​ប្រទេស​ផ្សេងៗ ដូច​ជា​ជប៉ុន កូរ៉េខាងត្បូង ឬ​ហ្វីលីពីន​ជា​ដើម ប៉ុន្តែ​ថ្ងៃ​នេះ​​​​សូម​ងាក​ទៅ​មើល​ស្រីស្អាត​នៅ​ប្រទេស​វៀតណាមវិញ​ម្ដង។ ​ស្រី​ស្អាត​១០នាក់​ខាង​ក្រោម​នេះ ត្រូវ​បាន​ចាត់​ថ្នាក់​ដោយ​គេហទំព័រ top10edges៖

 

១០. Veronica Ngo Thanh Van

 

កំពូល​ស្រី​ស្អាត​ស៊ិចស៊ី​ទាំង​១០​ប្រចាំ​ប្រទេស​វៀតណាម

 

Veronica  មាន​អាយុ​៣៥​ឆ្នាំ ហើយ​ជំនាញ​របស់​នាង ​គឺ​ការ​រាំ ​ហើយ​​ក្បាច់​​រាំ​របស់​នាង​មិន​ត្រឹមតែល្បី​នៅ​វៀតណាម​ទេ គឺ​ពិភពលោក​ទាំងមូល​ក៏​ទទួល​ស្គាល់​​ដែរ។

 

៩. Michelle Pham

 

កំពូល​ស្រី​ស្អាត​ស៊ិចស៊ី​ទាំង​១០​ប្រចាំ​ប្រទេស​វៀតណាម

 

Michelle មិន​ត្រឹមតែ​ស្រស់​ស្អាត​តែ​សម្រស់​នោះ​ទេ​ នាង​ក៏​ល្បី​ខ្លាំង​​ខាង​បង្រៀនផាត់​មុខ​​​តាម YouTube ​ផង​ដែរ។  នាង​បាន​កើត​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​ឪពុក​ម្ដាយ​ជា​ជនជាតិវៀតណាម។

 

៨. Kathleen Luong

 

កំពូល​ស្រី​ស្អាត​ស៊ិចស៊ី​ទាំង​១០​ប្រចាំ​ប្រទេស​វៀតណាម

 

អ្នកនាង Kathleen កើត​នៅ​ឆ្នាំ ១៩៧៥ ​បាន​ស្ថិត​ក្នុង​ចំណោម​ស្រី​ស្អាត​បំផុត​នៅ​វៀតណាម​អស់​ពេល​ជា​យូរ​មក​ហើយ។ នាង​ជា​ជនជាតិ​វៀតណាម​ កាត់​អាមេរិក។

 

៧. Vu Thi Hoang My

 

កំពូល​ស្រី​ស្អាត​ស៊ិចស៊ី​ទាំង​១០​ប្រចាំ​ប្រទេស​វៀតណាម

 

​ភាព​ស្រស់​ស្អាត​ដាច់គេ​របស់ Hoang  បាន​ធ្វើ​ឲ្យ​នាង​អាច​គ្រង​តំណែង​ជា​តួឯក​រហូត​ក្នុង​អាជីព​សម្ដែង។ នាង​បាន​គ្រងជយ​លាភី​លេខ​មួយ​ក្នុង​កម្មវិធី Miss Vietnam  ឆ្នាំ​២០១០។ ឆ្នាំ ២០១១ Hoang បាន​តំណាង​ឲ្យ​ប្រទេស​វៀតណាម​ទៅ​ប្រកួត​កម្មវិធី Miss Universe  និង​ឆ្នាំ ២០១២​ កម្មវិធី Miss World។

 

៦. Phan Nhu Thao

 

កំពូល​ស្រី​ស្អាត​ស៊ិចស៊ី​ទាំង​១០​ប្រចាំ​ប្រទេស​វៀតណាម

 

Phan គឺជា​តារា​បង្ហាញ​ម៉ូដ​ដែល​ទទួល​បាន​ជោគជ័យ​តាមរយៈ​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង។ មិន​ត្រឹមតែ​ជា​តារា​បង្ហាញ​ម៉ូដ​ល្បី​ឈ្មោះ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ លើ​ឆាក​អន្តរជាតិ​នាង​ក៏​មាន​មុខមាត់​មិន​ធម្មតា​ដែរ។

 

៥. Jeniffer Nguyen

 

កំពូល​ស្រី​ស្អាត​ស៊ិចស៊ី​ទាំង​១០​ប្រចាំ​ប្រទេស​វៀតណាម

 

នាង​គឺជា​តារា​សម្ដែង​វៀតណាម ​ដែល​​កំពុង​រស់​នៅ​​ទីក្រុង​កំពង់ផែ Vancouver ។ Jeniffer ក៏​ជា​តារា​បង្ហាញ​ម៉ូដ អ្នក​រាំ និង​ជា​អ្នក​ចម្រៀង។

 

៤. Mai Phuong Thuy

 

កំពូល​ស្រី​ស្អាត​ស៊ិចស៊ី​ទាំង​១០​ប្រចាំ​ប្រទេស​វៀតណាម

 

នាង​គឺជា​ស្រី​ស្អាត​ម្នាក់​ដែល​អាច​លក់​ផលិតផល​វៀតណាម​ទៅ​កាន់​ពិភព​លោក​ ដោយ​ពឹងផ្អែក​លើ​សម្រស់​របស់​នាង​សម្រាប់​ការ​ផ្សព្វផ្សាយ។ Phuong បាន​គ្រង​មកុដ​ក្នុង​កម្មវិធី Miss Vietnam កាលពី​ឆ្នាំ​២០០៦។

 

៣. Elizabeth Thuy Tien

 

កំពូល​ស្រី​ស្អាត​ស៊ិចស៊ី​ទាំង​១០​ប្រចាំ​ប្រទេស​វៀតណាម

 

Elizabeth កើត​នៅ​ឆ្នាំ​១៩៩០ គឺជា​តារា​ម៉ូដែល​លំដាប់​អន្តរជាតិ។ នៅ​អាយុ​១២​ឆ្នាំ​ នាង​បាន​ចាប់ផ្ដើម​ការ​បណ្ដុះបណ្ដាល​ក្នុង​ពិភព​ម៉ូដែល​ ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ត្រឹមត្រូវ។ នាង​ត្រូវ​បាន​គេ​ជ្រើសរើស​ចុះ​កិច្ចសន្យា​ជាមួយ​អ្នក​រចនា​ម៉ូដ​ដ៏​ល្បីល្បាញ​ជាច្រើន​លើ​ពិភពលោក ​ដូចជា Versace Dolce & Gabana និង Gucci ។

 

២. Diem My

 

កំពូល​ស្រី​ស្អាត​ស៊ិចស៊ី​ទាំង​១០​ប្រចាំ​ប្រទេស​វៀតណាម

 

Diem My បាន​ចាប់​កំណើត​ក្នុង​គ្រួសារ​ជា​ជាង​កាត់ដេរ។ ក្នុង​ឆ្នាំ​២០០៨ បាន​ចាប់ផ្ដើម​បង្ហាញ​ម៉ូដ​ ជា​លើក​ដំបូង​នៅ​សាកលវិទ្យាល័យ Lotus និង Mod’art ហើយ​ទទួល​បាន​លទ្ធផល​ល្អ​បំផុត។

 

១. Elly Tran Ha

 

កំពូល​ស្រី​ស្អាត​ស៊ិចស៊ី​ទាំង​១០​ប្រចាំ​ប្រទេស​វៀតណាម

 

Elly Tran  សព្វថ្ងៃ​គឺជា​រាជិនី​កំពូល​សម្រស់​នៅ​ក្នុង​ប្រទេស​វៀតណាម។ ក្នុង​វ័យ​២៧​ឆ្នាំ​នេះ Elly គឺជា​តារា​ម៉ូដែល តារា​សម្ដែង និង​ជា​ពិធីការិនី​​ទូរទស្សន៍​ដ៏​មាន​ប្រជាប្រិយភាព៕

 

ចុចអាន៖ភេទ​​ទីបី​​ដែល​ស្រស់​ស្អាត​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី
ប្រភព៖top10edges