កីឡាការិនីប៉េតង់កែ ឡេងការពារតំណែងជើងឯកពិភពលោកបានសម្រេច

ភ្នំពេញ:     ​ភ្នំពេញ​:  អ្នកស្រី​កែ ឡេង​ដែលជា​ម្ចាស់​មេដាយមាស​ប៉េតង់​ពិភពលោក​នោះបាន​ការពារ​តំណែង​ជើង​ឯក​នេះ​ បានសម្រេច​ក្នុងការ​ប្រកួត​នៅ​ប្រទេស​ថៃ​ដែល​ទើបតែនឹង​បញ្ចប់​ទៅនេះ ។​

​     ​កីឡាការិនី​ប៉េតង់​កែ ឡេង​បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​នៅ​យប់​ថ្ងៃទី​៨​វិច្ឆិកា​ក្រោម​ ការ​ស្វា​គម​ន៍​ពី​សំនាក់​លោក​ពិត ចំណាន​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា​និង​លោក​វ៉ា​ត់ ចំរើន​អគ្គលេខា​ធិ​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ។​

​    ​អ្នកស្រី​កែ ឡេង និង មិត្ត​រួម​អាជីព ៣ រូប​ទៀត​បាន​ចូលរួម​ប្រកួត​ប៉េតង់​ជើងឯក​ពី​ភព​លោក​នៅ​ប្រ​ទេស​ថៃ​ដែល​ ការប្រកួត​ចាប់ពី​ថ្ងៃទី ៥​វិច្ឆិកា​ទៅនោះ ។​ប្រកួត​លើ​វិញ្ញាសា​វាយយក​ពិ​ន្តុ​(Shooting)​អ្នកស្រី​បាន​គ្រង​តំណែង​ ជើងឯក​នេះ​បាន​ម្ដងទៀត ។​

​    ​ចំពោះ​ការប្រកួត​ជា​ក្រុម ៣ នាក់​នោះ​គឺ​មិន​បានទទួល​មេដាយ​ឡើយ ។​គួរ​បញ្ជាក់ថា​ការប្រកួត​ជា​ក្រុម ៣ នាក់​នោះ​មាន​អ្នកស្រី​កែ ឡេង កីឡាការិនី​អ៊ុក ស្រីមុំ​-​កីឡាការិនី​អ៊ុំ ចន្ទ្រា និង កីឡាការិនី​អ៊ុន ស្រី​យ៉ា​ដែល​ក្នុងនោះ​ម្នាក់​ជា​កីឡាការិនី​បម្រុង ។​

​    ​ថ្លែង​នៅ​ចំពោះមុខ​អ្នកកាសែត​លោក​ពិត ចំណាន​មានប្រសាសន៍ថា​នេះ​ជា​កិត្តិយស​ណាស់​ដែល​កីឡា​ការិនី​កែ ឡេង​នាំយក​ជោគជ័យ​ដ៏​អស្ចារ្យ​នេះ​មក​ឲ្យ​ប្រទេស​កម្ពុជា​ម្ដងទៀត ។​ឯ លោក​វ៉ា​ត់ ចំរើន​ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ បានចាត់ទុក​ថា​កីឡា​ប៉េតង់​កម្ពុជា​នៅតែ​ជា​ប្រភេទ​កីឡា​ ដែ​ល​មាន​សក្ដានុពល​ដដែល ។​

​    ​លោក​បន្តថា​ឆ្នាំ​២០២៣​ប៉េតង់​របស់​កម្ពុជា​នឹង​ក្លាយជា​ប្រភេទ​កីឡា​ដែល​បន្ត​រកបាន​មេដាយ​ជូន​ជាតិ​ដដែល ។​

​     ​គួរ​បញ្ចាក់​ថា​នៅ​ថ្ងៃ​ចេញដំណើរ​ទៅ​ប្រកួត​នោះ​លោក ឌី បូរី​ម៉ា​ដែលជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា មាន​ជំនឿ​ចិត្ត​ថា​អ្នកស្រី​កែ ឡេង​នឹង​ដណ្ដើមបាន​ជោគ​ច័យ​ក្នុង​ការប្រកួត​លើក​នេះ​ម្ដងទៀត​ជាមិនខាន​នោះទេ ​។​