ង៉ែត រដ្ឋាឈ្នះពិន្ទុ ឯ រឿង សោភ័ណ្ឌបានត្រឹមស្មើ

ភ្នំពេញ:    ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន Cambodia Beer របស់ SEA-TV នា​ល្ងាច​ថ្ងៃទី​៨​វិច្ឆិកា​អ្នក​ប្រដាល់​ង៉ែត រដ្ឋា​ក្លឹប​តា​ព្រហ្ម​មានជ័យ​បាន​យកឈ្នះ​អ្នក​ប្រដាល់​ជើងចាស់​ថៃ Thorng Chhai បាន​ដោយ​ពិន្ទុ​ទាំង​ប្រផិត​ប្រ​ផើយ​បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​នោះ ។​

​    ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ទាប​មែន​តែ​គេ​មាន​ស្នៀត​វ៉ៃ​ល្អ​គ្រាន់តែ​ កម្លាំង​របស់គេ​មិន​ដល់​រដ្ឋា​តែប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា​ក៏​ការប្រកួត​នេះ​បន្ត​រហូត​បញ្ចប់​ទឹក​ទី ៥ ហើយ​រដ្ឋ​បានទទួល​ជ័យជំនះ​ដោយ​ពិន្ទុ​ប៉ុណ្ណោះ ។​

​    ​រឿង សោ​ភ័​ណ្ឌ​ក្លឹប​ម្កុដ​រាជសីហ៍​ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ ប្រដាល​ថៃ Phach Arun តែប៉ុណ្ណោះ ។​អ្នកខ្លះ​និយាយថា​ការប្រកួត​នេះ​សោ​ភ័​ណ្ឌ​ចាញ់​ប្រៀប Phach Arun ទេ​តែ​លទ្ធផល​បែរជា​ស្មើគ្នា​ទៅវិញ ។ គួរ​បញ្ជាក់ថា​អ្នក​ប្រដាល់​ថៃ​រូបនេះ​ធ្លាប់​វាយ​ពុទ្ធ ហ៊ុ​ច​ក្លឹប​ពុទ្ធ​សេរី​វង្ស​ឲ្យ​សន្លប់​នៅ​ទឹក​ទី ២ តែ​ត្រូវបាន​អាជ្ញាកណ្ដាល​ឲ្យ​ចាញ់​ដោយ​ចាត់ទុកថា Phach Arun រំលោភ​លើ​គូប្រកួត ។​

+​ឆេង ពន្លក ស្មើ ឡូញ វ៉ាន់ឌី​

​    ​ភ្នំពេញ​:​លើស​ង្វៀន TIFFY Super Fight អ្នក​ប្រដាល់​ឆេង ពន្លក​ក្លឹប​តា​ព្រហ្ម​មានជ័យ​ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ ប្រដាល់​ឡូញ វ៉ាន់ឌី​ក្លឹប​ពន្លឺ​វិបុល​រិទ្ធី ។​

​    ​ក្នុងការ​ប្រកួត ៥ ទឹក​អ្នកខ្លះ​បន្ទោស​ថា​ពន្លក​មិន​វ៉ៃ ឬ វ៉ៃ​មិន​អស់ពី​សមត្ថភាព ។ ទោះជា​យ៉ាងណា​ក៏​អាជ្ញា​កណ្ដាល​មិន​ខ្វាយខ្វល់​ពី​រឿង​នេះឡើយ​គឺ​អនុញ្ញាត​ ឲ្យ​ប្រកួត​រហូត​ចប់​ទឹក​ទី ៥ ។​

​    ​ការប្រកួត​រវាង​ឡុង ប៊ុន​យី​ម​ក្លឹប​សាល​វ័​ន្ដ​កីឡា​ជាមួយ​អ្នក​ប្រដាល់​សំណាង សិលា​ក្លឹប​ដួង​សែន​សុខ​កូន​ខ្មែរ​មិន​ត្រូវបាន​បញ្ចប់​នៅ​ទឹក​ទី ២​ដោយ​មិន​ប្រកាស​លទ្ធផល ។​