តារា​ប្រុស​កូរ៉េ​ល្បី​ៗ​​៧​រូប ដែល​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​តម្លៃ​រាប់​លាន​ដុល្លារ

តារា​ប្រុស​កូរ៉េ​ល្បី​ៗ​​៧​រូប ដែល​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​តម្លៃ​រាប់​លាន​ដុល្លារ

តារា​ចម្រៀង និង​សម្ដែង​ជើង​ខ្លាំង​ផ្នែក​បុរស ​របស់​កូរ៉េ​ខាង​ត្បូង ចំនួន ៧​រូប​ ត្រូវ​បាន​គេ​ដឹង​ថា​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ។ ចង់​ដឹង​ពួក​គេ​ជា​នរណា​ខ្លះ សូម​តាមដាន​ខាង​ក្រោម​នេះ៖

 

១. Kim Jae-joong

 

តារា​ប្រុស​កូរ៉េ​ល្បី​ៗ​​៧​រូប ដែល​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​តម្លៃ​រាប់​លាន​ដុល្លារ
 

សមាជិក​ក្រុម​ JYJ រូប​នេះ​រស់​នៅ​ផ្ទះ​ជាន់​លើ​ដែល​មាន​ទំហំ​ជិត ៣០០ម៉ែត្រ​ការ៉េ ស្ថិត​ក្នុង​សង្កាត់ Samsung-dong ទីក្រុង​សេអ៊ូល។ ផ្ទះ​នេះ​មាន​តម្លៃ ២,៥លានដុល្លារ។

 

២. T. O. P.

 

តារា​ប្រុស​កូរ៉េ​ល្បី​ៗ​​៧​រូប ដែល​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​តម្លៃ​រាប់​លាន​ដុល្លារ
 

T.O.P តារា​ចម្រៀង​រ៉េប​ប្រចាំ​ក្រុម Big Bang រស់​នៅ​ផ្ទះ​វីឡា​មួយ​តម្លៃ ២,៨លាន​ដុល្លារ ក្នុង​ទីក្រុង​សេអ៊ូល។ អ្នក​ជិត​ខាង​របស់​គេ​រួម​មាន​តារា​ចម្រៀង Lee Hyori និង​តារា​សម្ដែង Jung Junho។

 

៣. Kim Hyun-joong

 

តារា​ប្រុស​កូរ៉េ​ល្បី​ៗ​​៧​រូប ដែល​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​តម្លៃ​រាប់​លាន​ដុល្លារ
 

តារា​ចម្រៀង និង​សម្ដែង​រូប​វ័យ ២៨ឆ្នាំ​រូប​នេះ រស់​នៅ​​​​ផ្ទះ​មួយ​ក្នុង​សង្កាត់ Cheondam-dong ទីក្រុង​សេអ៊ូល ដែល​មាន​តម្លៃ​ជាង ២លាន​ដុល្លារ។

 

៤. Lee Seung-gi

 

តារា​ប្រុស​កូរ៉េ​ល្បី​ៗ​​៧​រូប ដែល​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​តម្លៃ​រាប់​លាន​ដុល្លារ
 

តារា​សម្ដែង ចម្រៀង និង​ពិធីករ Lee Seung-gi មាន​ផ្ទះ​តម្លៃ​ជាង ៣លាន​ដុល្លារ​មួយ នៅ​ទីក្រុង​សេអ៊ូល។ ផ្ទះ​នេះ​មាន​កន្លែង​វាយ​កូន​ហ្គោល និង​កន្លែង​ហាត់​ប្រាណ​ដ៏​ទំនើប។

 

៥. Jang Geun-seok

 

តារា​ប្រុស​កូរ៉េ​ល្បី​ៗ​​៧​រូប ដែល​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​តម្លៃ​រាប់​លាន​ដុល្លារ
 

តួ​ឯក​ប្រុស​ក្នុង​រឿង “Love Rain” រូប​នេះ មាន​ផ្ទះ​វីឡា​មួយ​ដែល​មាន​តម្លៃ​ជាង ៣,៥លាន​ដុល្លារ។ ក្រៅ​ពី​នេះ តារា​រូប​នេះ មាន​អគារ​ផ្ទាល់​ខ្លួន​មួយ​ទៀត ដែល​មាន​តម្លៃ​ ៨,៨លាន​ដុល្លារ។​

 

៦. Rain

 

តារា​ប្រុស​កូរ៉េ​ល្បី​ៗ​​៧​រូប ដែល​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​តម្លៃ​រាប់​លាន​ដុល្លារ
 

តារា​ចម្រៀង និង​សម្ដែង​រូប​នេះ​មាន​ផ្ទះ​ចំនួន ២​នៅ​ទីក្រុង​សេអ៊ូល។ ផ្ទះ​ទាំង​ពីរ​នេះ​មាន​តម្លៃ​សរុប​ជាង ១០លាន​ដុល្លារ។

 

៧. Seo Tai-ji

 

តារា​ប្រុស​កូរ៉េ​ល្បី​ៗ​​៧​រូប ដែល​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​តម្លៃ​រាប់​លាន​ដុល្លារ
 

តារា​ចម្រៀង​ជើង​ចាស់ Seo Tai-ji ក៏​មាន​ផ្ទះ​ពីរ​ដែរ​នៅ​ទីក្រុង​សេអ៊ូល ដែល​ផ្ទះ​នីមួយ​ៗ​មាន​តម្លៃ​ច្រើន​ជាង ៧លាន​ដុល្លារ។

 ចុច​អាន៖តារា​ KPOP ​បង​ប្អូន​ល្បី​ៗ ទាំង​១២​គូ

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ koreaboo