ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣៧) ដេត ភូមិន្ទសម្រេច​ចិត្ត​រៀបការ​មែន​ទែន?


ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣៧) ដេត ភូមិន្ទសម្រេច​ចិត្ត​រៀបការ​មែន​ទែន?

ភាគទី​៣៧​

«ទោះ​គេ​ធំ​ប៉ុណ្ណា​ មាន​អំណាច​ប៉ុណ្ណា​ ក៏​ត្រូវ​តែ​គោរព​បុគ្គលិក​ម្នាក់ៗ​ដែល​កំពុង​តែ​មាន​តួនាទី​ជាប់​រវល់​ បំពេញ​ការងារ​រៀង​ៗ​ខ្លួន​ដែរ​!»
«ប៉ុន្តែ​គ្មាន​អ្វី​បន្ទាន់​ជាង​អាពាហ៍ពិពាហ៍​របស់​ CEO ​ដួង មេត្រី​ទៀត​នោះ​ទេ​ មែន​ដែរ​អត់​?»
នេះ​ជា​សំឡេង​របស់​នាយក​ពាណិជ្ជកម្ម​ដែល​ទើប​នឹង​មក​ដល់​ ធ្វើ​ឱ្យ​ស្រទន់​និង​អេមី​ងើប​មុខ​សម្លឹង​ទៅ​នាយ​ ហើយ​បេះដូង​ជាង​ច្នៃ​ម៉ូដ​ភ័យ​ភិត​ញាប់ញ័រ​ ពេល​ឃើញ​ទឹកមុខ​របស់​ ដេត ភូមិន្ទ។​ អេមី​ក្រោក​ហើយ​ឱន​លំទោន​គួរសម​ ពេល​ដែល​កែវ​ភ្នែក​បុរស​ត្របាញ់​ឆ្ពោះ​ទៅ​រក​តែ​ស្រទន់​ ទោះបី​ជាង​នាង​មិន​មើល​មុខ​នាយ​ក៏​ដោយ​។

ជាង​ច្នៃ​ម៉ូដ​ខំ​រក​មធ្យោបាយ​បន្លប់​បរិយាកាស​។
«បាន​លោក​នាយក​មក​ដល់​កន្លែង​នេះ ​ស្រួល​ហើយ​ នឹង​អាល​បាន​សុំ​វាស់​ខ្លួន​ឱ្យ​ហើយ​ នឹង​អាល​អេមី​រួសរាន់​ទៅ​រៀបចំ​ឈុត​…. គឺ​ឈុត​កូន​កំលោះ!!»
អេមី​និយាយ​ដល់​ត្រង់​នេះ​ហាក់​ទីទើរ​សម្ដី​ ហើយ​លួច​មើល​មុខ​ស្រទន់​ភ្លឹះ​ៗ​។ ស្រទន់​ងាក​មុខ​ចេញ​មិន​មើល​មុខ​អ្នក​ទាំង​ពីរ​ឡើយ នាង​ខំ​ធ្វើ​រឹងមាំ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​កុំ​ឱ្យ​បុរស​ម្នាក់​នេះ​ដឹង​ចិត្ត​ ហើយ​អាណិត​នាង​។ បាន​ដូច​ចិត្ត ​ដេត ភូមិន្ទ​ ញញឹម​និយាយ​ទៅ​រក​អេមី​ តែ​ភ្នែក​គេ​មើល​មក​ស្រី​តូច​៖
«អេមី! ​ខ្ញុំ​ប្រាប់​ឯង ​ភរិយា​ខ្ញុំ​គឺ​ជា​កំពូល​ស្ត្រី​នៅ​ក្នុង​ប្រទេស​នេះ​ គេ​ស្អាត​ហើយ​ថ្លៃថ្នូរ​ មង្គលការ​មួយ​នេះ​ គឺ​ជា​រឿង​ដែល​គ្រប់​គ្នា​ចង់​មើល!​ ដួង​ មេត្រី​ នឹង​មាន​រូប​ថត​នៅ​គ្រប់​ទំព័រ​មុខ​នៃ​កាសែត​ទស្សនាវដ្ដី​ក្នុង​ស្រុក​! ខ្ញុំ​ត្រូវ​ការ​ឱ្យ​ឯង​​រចនា​ម៉ូដ​សម្លៀកបំពាក់​កូន​ក្រមុំ​ដែល​ស្អាត​ជាង​ គេ​លើ​លោក​នេះ​!»[…]

 

ចុចអានភាគទី​៣៧​ទាំង​ស្រុង​!

 

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣៧) ដេត ភូមិន្ទសម្រេច​ចិត្ត​រៀបការ​មែន​ទែន?

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ