Mercedes ពាក់ស្លាកលេខ ភ្នំពេញ 2F-8899 ស្ទុះបុករនាំងថ្ម ចែកទ្រូងផ្លូវបាក់ ៤កំណាត់ នៅសង្កាត់ចាក់ អង្រែក្រោម

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បានបើករថយន្ត ម៉ាក Mercedes ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-8899 ទៅបុកក្បាល និងរនាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ចំនួន ៤កំណាត់ ខណៈរថយន្តខូចខាតយ៉ាងខ្លាំង ស្ថិតនៅ លើផ្លូវជាតិលេខ២ សង្កាត់អង្រែក្រោម ខណ្ឌមានជ័យ នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥។

សមត្ថកិច្ច បានរាយការណ៍ថា មុនពេលើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តរថយន្តពីជើងទៅត្បូង ស្រាប់តែបែកកង់ ហើយជ្រុលទៅបុកក្បាល និងរនាំងថ្មបណ្តាលឲ្យបាក់អស់ ៤កំណាត់ តែអ្នកបើកមិនមានគ្រោះ ថ្នាក់នោះទេ។ ក្រោយកើតហេតុរថយន្តបង្ក ត្រូវបានកម្លាំងនគរបាលចរាចរណ៍យកទៅរក្សាទុក ដើម្បីឲ្យម្ចាស់ចូល ខ្លួន ទៅបង់ការផាកពិន័យតាមផ្លូវច្បាប់៕

Mercedes ពាក់ស្លាកលេខ ភ្នំពេញ 2F-8899 ស្ទុះបុករនាំងថ្ម ចែកទ្រូងផ្លូវបាក់ ៤កំណាត់ នៅសង្កាត់ចាក់ អង្រែក្រោម
Mercedes ពាក់ស្លាកលេខ ភ្នំពេញ 2F-8899 ស្ទុះបុករនាំងថ្ម ចែកទ្រូងផ្លូវបាក់ ៤កំណាត់ នៅសង្កាត់ចាក់ អង្រែក្រោម
Mercedes ពាក់ស្លាកលេខ ភ្នំពេញ 2F-8899 ស្ទុះបុករនាំងថ្ម ចែកទ្រូងផ្លូវបាក់ ៤កំណាត់ នៅសង្កាត់ចាក់ អង្រែក្រោម
Mercedes ពាក់ស្លាកលេខ ភ្នំពេញ 2F-8899 ស្ទុះបុករនាំងថ្ម ចែកទ្រូងផ្លូវបាក់ ៤កំណាត់ នៅសង្កាត់ចាក់ អង្រែក្រោម

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត