ឃុំខ្លួន​នារី​សង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេង​ស្រី ​១៤​ឆ្នាំ​ រួច​វាយ​ប៉ង​សម្លាប់​បំ​បិត​មាត់ ហើយ​រាយការណ៍​ថា​ គ្រោះថ្នាក់​ចរាចរណ៍

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​សំណុំរឿង​ស៊ើបអង្កេត​យ៉ាង​ក្តៅ​គគុក​របស់​សមត្ថកិច្ច​នគរបាល​ ការិយាល័យ​ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត ក្នុង​ករណី​ចាប់រំលោភ​ ក្មេង​ស្រី​អាយុ​ ១៤​ឆ្នាំ​បាន​ស​ម្រ​ច ​រួច​​វាយ​ប៉ង​សម្លាប់​បំ​បិត​មាត់ ហើយ​ប្រឌិត​ថា​ជា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ធ្វើ​ឲ្យ​ម​ជ្ឍ​ដ្ឋា​ន​ នានា​ទូ​ទាំង​ប្រទេសថ្កោលទោស និង​រង់ចាំ​មើល​ ស្នាដៃ​របស់​សមត្ថកិច្ច​នោះ ពេល​នេះ​បាន​ឃាត់ខ្លួន​នារី​ សង្ស័យ​ម្នាក់​ហើយ ក្នុង​បទចោទប្រកាន់​ពី​បទ «​ឃាតកម្ម​ដោយ​មាន​ អំពើ​រំលោភ​សេពសន្ថវៈ​» ហើយ​ត្រូវ​បាន​តុលាការ ខេត្ត​ស​ម្រ​ច​ឃុំខ្លួន​ នារី​សង្ស័យ​រូប​នោះ​ដាក់​ ព​ន្ឋ​នាគារ​រួច​ហើយ​ដែរ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ២០១៥​នេះ បន្ទាប់​ពី​លោក​ ព្រះរាជអាជ្ញា និង​លោក​ចៅក្រម​ សាកសួរ​រយៈពេល​ ២​ថ្ងៃ​រួច​មក ។

ក្នុង​របាយការណ៍​យ៉ាង​វែង​របស់​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ កើតហេតុ ថ្ងៃ​ទី​២១ កញ្ញា ២០១៥ នារី​សង្ស័យ​ឈ្មោះ ស៊ី​ន ស្រី​ភាស់ អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង បាន​បបួល​ក្មេង​ស្រី​រង​គ្រោះ អាយុ​១៤​ឆ្នាំ និង​កុមា​រា​១១​ឆ្នាំ​ម្នាក់​ទៀត​ទៅ​មើល​ការ​ប្រគុំ​តន្ត្រី​ ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ នៅ​ក្នុង​ស្តា​ត​ចាស់ ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ។ ពេល​នោះ​ឈ្មោះ  ស៊ី​ន ស្រី​ភាស់ បាន​ជួប​និង​មនុស្ស​ ប្រុស​៣​នាក់ ក្នុង​នោះ​មាន​ម្នាក់​គឺ ជា​សង្សា​របស់​នាង ។ ក្រោយ​ពី​មើល​ការ​ប្រគុំ​តន្ត្រី​រួច ទាំងអស់​គ្នា​មាន​៦​នាក់ គឺ​ក្មេង​ស្រី​រង​គ្រោះ​, ឈ្មោះ ស៊ី​ន ស្រី​ភាស់​, ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ​(​ឈ្មោះ​ណូ​) ដែល​ទៅ​ជាមួយ​​មនុស្ស​ ប្រុស​៣​នាក់​ ក៏​បាន​នាំ​គ្នា​មក​អង្គុយ​លេង​ នៅ​សួនច្បារ​ក​ង្រី បន្ទាប់​មក​មនុស្ស​ ប្រុស​៣​នាក់​ដែល​មក​ជាមួយ​ បាន​ដើរ​ចូល​ទៅ​ក្នុង​ ម​តេ​យ្យ​សាលា​គំរូ​ក្រុង​បាត់​ទៅ ហើយ​ឈ្មោះ ស៊ី​ន ស្រី​ភាស់ បាន​អូស​ដៃ​ ក្មេង​ស្រី​​រង​គ្រោះ​ចូល​តាម​ ក្រោយ ទោះ​នាង​ប្រកែក​ក៏​ដោយ ចំណែក​កុមា​រា​អាយុ​ ១១​ឆ្នាំ​មិន​បាន​ទៅ​ជាមួយ​ទេ ។ ពេល​ចូល​ដល់​ក្នុង​បរិវេណ​សាលារៀន ស្រាប់តែ​មនុស្ស​ប្រុស​២​នាក់​ បាន​ចាប់​ក្មេង​ស្រី​រង​ គ្រោះ​រំលោភ ចំណែក​មនុស្ស​ប្រុស​ម្នាក់​ទៀត​បាន​ទៅ​ ជួប​ជាមួយ​នារី​ឈ្មោះ ស៊ិ​ន ស្រី​ភាស់ ដែល​នៅ​មិន​ឆ្ងាយ​ ពី​ក្មេង​ស្រី​រង​គ្រោះ​ដែល​ កំពុង​ត្រូវ​គេ​ចាប់រំលោភ​នោះ​ទេ ទោះ​នាង​ស្រែក​ឲ្យ «​បង​ភាស់​» ជួយផង​ ក៏​ពួក​គេ​២​នាក់​នោះ​ ធ្វើ​មិនដឹង​ដែរ ។

របាយការណ៍​ដដែល​បាន​បញ្ចា​ក់ថា ក្រោយ​ពេល​ចេញពី​ក្នុង​បរិវេណ​សាលា​វិញ ក្មេង​ស្រី​រង​គ្រោះ​ ដោយ​ការ​ឈឺចាប់​ពេក ដើរ​បណ្តើរ​ជេរ​បណ្តើរ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ ទាំង​២​នាក់​នោះ​វ៉ៃ​នឹង​វត្ថុ​រឹង​ពីក្រោយ​ បណ្តាល​ឲ្យ​ដួល​សន្លប់​នៅ​ដី បន្ទាប់​មក​ទើប​មាន​អ្នក​ ទូរស័ព្ទ​ទៅ​ឪពុក​ម្តាយ​នាងប្រាប់​ថា​ នាង​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​ម៉ូតូ​បុក និង​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ របាយការណ៍​ បាន​បន្ត​ដោយ​ស្រង់​ សំដី​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ថា ពេល​បន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្រុងភ្នំពេញ ដោយសារ​រង​របួសធ្ងន់​ ផ្នែក​ក្បាល គ្រូពេទ្យ​បាន​ធ្វើការ​សុង​ប្រដាប់​ភេទ​ នាង​បានដឹង​ថា កុមារី​រង​គ្រោះ​មាន​ របួស​ប្រដាប់​ភេទ ដោយ​ការ​រំលោភ ស្ត្រី​ជា​ម្តាយ​ឆ្ងល់​ថា បើ​គ្រោះថ្នាក់​ចរាចរណ៍​ម៉េច​បានជា​ របួស​ប្រដាប់​ភេទទៅវិញ? រយៈពេល​៩​ថ្ងៃ​ក្រោយមក ពេល​ក្មេង​ស្រី​រង​គ្រោះ​ ដឹងខ្លួន​វិញ បាន​ប្រាប់​រឿងរ៉ាវ​ទាំងអស់​ ប្រាប់​ឪពុក​ម្តាយ​នាង ហើយ​ក៏​បាន​មក​ ដាក់​ពាក្យបណ្ដឹង​នៅ​នគរបាល​ខេត្ត​តែ​ម្តង ។

ក្នុង​របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា នារី​សង្ស័យ​មិន​បាន​ឆ្លើយ​សារភាព​នោះ​ទេ តែ​មាន​ចម្លើយ​ខ្លះ​ ដែល​អាច​ដាក់បន្ទុក​បាន រួម​ផ្សំ​មាន​ សាក្សី​បានដឹង​ថា នារី​សង្ស័យ​បាន​ធ្លោយ​ប្រាប់​គេ​ថា ក្មេង​ស្រី​រង​គ្រោះ​ មិនមែន​គ្រោះថ្នាក់​ចរាចរណ៍​ទេ គឺ​គេ​ខឹង​និង​ វា​ជេរ​ម៉្រាយ​គេ ។

ដោយសារ​តែ​នារី​សង្ស័យ​មិន​ព្រម​សារភាព​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មានការ​លំបាក​ ដល់​សមត្ថកិច្ច​ ស្រាវជ្រាវ​ចាប់​ជន​ដៃដល់​នៅឡើយ តែ​ពេល​នេះ​កំពុង​ ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​បំផុត ៕
ឃុំខ្លួន​នារី​សង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេង​ស្រី ​១៤​ឆ្នាំ​ រួច​វាយ​ប៉ង​សម្លាប់​បំ​បិត​មាត់ ហើយ​រាយការណ៍​ថា​ គ្រោះថ្នាក់​ចរាចរណ៍

ឃុំខ្លួន​នារី​សង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេង​ស្រី ​១៤​ឆ្នាំ​ រួច​វាយ​ប៉ង​សម្លាប់​បំ​បិត​មាត់ ហើយ​រាយការណ៍​ថា​ គ្រោះថ្នាក់​ចរាចរណ៍
ឃុំខ្លួន​នារី​សង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេង​ស្រី ​១៤​ឆ្នាំ​ រួច​វាយ​ប៉ង​សម្លាប់​បំ​បិត​មាត់ ហើយ​រាយការណ៍​ថា​ គ្រោះថ្នាក់​ចរាចរណ៍
ឃុំខ្លួន​នារី​សង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេង​ស្រី ​១៤​ឆ្នាំ​ រួច​វាយ​ប៉ង​សម្លាប់​បំ​បិត​មាត់ ហើយ​រាយការណ៍​ថា​ គ្រោះថ្នាក់​ចរាចរណ៍

ផ្តល់សិទ្ធដោយ