លើក​ជន​រង​គ្រោះ​ផ្លោះ​របង​ទ្វារ​ព្រំដែន​ទៅ​ព្យាបាល​ នៅ​ថៃ​ទាំង​យប់

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ក្រោយ​រង​របួសធ្ងន់ ខ្លះ​ថា​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ធម្មតា ខ្លះ​សង្ស័យ​ថា​អាច​ជា​រឿង​ គំនុំ​ត្រូវ​គេ​បើករថយន្ត​បំ​បុក ចំណែក​គ្រួ​ពេទ្យ​ថា​អាច​ ត្រូវ​នរណាម្នាក់កាប់និងកាំបិត ត្រូវ​បាន​សាច់ញាតិ​លើក​ផ្លោះ​របង​ទ្វារ​ព្រំដែន​ អន្តរជាតិ​ខ្ល​ង​លឹ​ក យក​ទៅ​ព្យាបាល​នៅ​ មន្ទីរពេទ្យ​ប្រទេស​ថៃ កាលពី​វេលា​ម៉ោង​ជិត​២​រំលង​អធ្រាត្រ​ឈាន​ ចូល​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៥ ។ ហេតុការណ៍​គួរ​ឲ្យ​សង្ស័យ​ ខាងលើ​បាន​កើត ឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោងជាង​ ១១​យប់ ថ្ងៃ​ទី​៧​ខែ​ឆ្នាំ​ដដែល ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សៅ នុ​ត អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​មួយ​កន្លែង​​នៅ​ក្រុង​ ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ជន​រង​គ្រោះ​រង​របួស​ដាច់​ រយះ​ចំណុច​បំពង់ក​ធ្ងន់ធ្ងរ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ​គឺ​កើតឡើង​ក្នុង​ដំណើរ​ ស្រប​ទិស​គ្នា ដោយ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ ម៉ាក​ឃ្លី​ក ស៊េរី​ឆ្នាំ​២០១៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រាប់តែ​រថយន្ត​មួយ​ គ្រឿង​បើកបរ​ស្រប​ទិស​គ្នា​មក​បុក​ពីក្រោយ​តែ​ម្តង ។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ គ្រប់​គ្នា​មាន​មន្ទិល​សង្ស័យ​ថា ម៉ូតូ​ជន​រង​គ្រោះ​បើក​មក​ ពី​លិច ឯ​រថយន្ត​បង្ក​ក៏​បើក​មក​ពី​ទិស​លិច ហេតុ​ដូច​ម្តេច​បែរ​ជា​ស្នាម​ បុក​ពេញ​ទំហឹង​ពីមុខ​ម៉ូតូ​ ជន​រង​គ្រោះ​ទៅ​វិញ ។ ម្យ៉ាងទៀត​យោង​តាម​ការ​ជួប​ផ្ទាល់ មាត់​ជាមួយ​សាច់ ញាតិ​ជន​រង​គ្រោះ ខាង​ក្រុម​គ្រូ​ពេទ្យ​ថៃ​ប្រាប់​ថា មុខរបួស​មិនមែន​ ជា​ករណី​ចរាច​ណ៍​ទេ អាច​ជា​ការ​កាប់​និង​ កាំបិត​ពី​ន​ណា​ម្នាក់ ។

ជុំវិញ​ករណី​នេះ​ដែរ នគរបាល​ជំនាញ​ចរាច​ណ៍​សណ្តាប់ធ្នាប់​សាធារណៈ​ក្រុង​បាន​ប្រាប់​ថា សមត្ថកិច្ច​ក៏​ កំពុង​មាន​ច​ម្ង​ល់​ដែរ ព្រោះថា បើ​គ្រោះថ្នាក់​ចរាច​ណ៍​កើតឡើង​ ស្រប​ទិស​គ្នា ហេតុ​អ្វី​ម៉ូតូ និង​ជន​រង​គ្រោះ​ ត្រូវ​គេ​បុក​ពីមុខ​ទៅ​វិញ ។

យ៉ាងណា​ក៏​ដោយ ​ក្រុម​សាច់ញាតិ​បញ្ជាក់​ថា មាន​តែ​ជន​រង​គ្រោះ​ទេ​ទើប​អាច​ដឹង​ពី​ការ​ពិត ព្រោះ​មុន​កើតហេតុ​មាន​គេ​ទូរស័ព្ទ​ ហៅ​ពី​កន្លែង​ផឹកស៊ី លុះ​មក​ដល់​កន្លែង​កើតហេតុ​ ក៏​កើត​មាន​បញ្ហា​តែ​ម្តង ។ សាច់ញាតិ​ប្រាប់​ថា ជន​រង​គ្រោះ​ពេល​នេះ​សន្លប់​ ស្តូកស្តឹង​ក្នុង​មន្ទីរពេទ្យ​ ថៃ​នៅឡើយ ៕
លើក​ជន​រង​គ្រោះ​ផ្លោះ​របង​ទ្វារ​ព្រំដែន​ទៅ​ព្យាបាល​ នៅ​ថៃ​ទាំង​យប់

លើក​ជន​រង​គ្រោះ​ផ្លោះ​របង​ទ្វារ​ព្រំដែន​ទៅ​ព្យាបាល​ នៅ​ថៃ​ទាំង​យប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត