ពិធីបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ចាប់ផ្តើម​ហើយ ក្រោម​អធិបតីភាព​ព្រះ​មហា​ក្ស​ត

រាជធានី​ភ្នំពេញ ៖ ការ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា លើក​ទី​៦២ កំពុង​ចាប់ផ្តើម​ហើយ​នា​វេលា​ព្រឹក​ថ្ងៃ​ទី​០៩ វិច្ឆិកា ២០១៥  ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ​ក៏​ឃើញ​មានការ​អញ្ជើញ​ចូលរួម​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ។