ទម្លាប់អាក្រក់ ៣យ៉ាងដែលបណ្តាល​ឲ្យ​ហើមពោះ

ជំងឺហើមពោះ​ជាអាការៈ​ដែលកើតឡើង​ចំពោះមនុស្ស​ជាច្រើន។ ជាការ​ពិតណាស់ មនុស្សគ្រប់រូប​ជួបនឹង​អាការៈហើមពោះ​នៅក្នុង​ពេលណាមួយ។ ដើម្បី​ចៀស​ឲ្យឆ្ងាយ​ពីភាព​គ្មាន​ក្តីសុខ​នេះ គួរ​អនុវត្តវិធី ៣យ៉ាង នឹងអាច​គេចផុត​ពីអាការៈ​ហើមពោះ ណែន​ក្នុងពោះ។
 
ទម្លាប់អាក្រក់ ៣យ៉ាងដែលបណ្តាល​ឲ្យ​ហើមពោះ
១. រំលាយអាហារ​របស់អ្នកឲ្យ​បាន​ត្រឹមត្រូវ
នេះជាបញ្ហា​មួយសំខាន់​ណាស់ ព្រោះការ​រំលាយអាហារ​មិនបាន​ត្រឹមត្រូវ​ជាញឹកញាប់ អាចបណ្តាលឲ្យ​កើត​ជាជាតិហ្គាស​ក្នុងពោះវៀន។ ឧទាហរណ៏៖ ករណី ក្រពះ​របស់អ្នក​មិនអាច​រំលាយ​ជាតិស្អិត​នៃម្សៅ ឬសារធាតុ​នៅក្នុង​ទឹកដោះគោ​បាន ដូច្នេះសំខាន់ត្រូវ​នៅឲ្យឆ្ងាយ​ពីអាហារជាតិម្សៅ ឬផលិតផល​ប្រចាំថ្ងៃ ព្រោះរាងកាយ​របស់អ្នក​នឹងមិន​អាច​រំលាយអាហារ​បានល្អ បើមិនដូច្នេះ​បណ្តាល​ឲ្យណែនក្នុងពោះ មិន​ស្រួលខ្លួន។
លើសពីនេះទៀត នៅក្នុងខ្លួន​អ្នកមាន​បាក់តេរីពោះវៀន​អាចផ្តល់​អត្ថប្រយោជន៏​គ្រប់គ្រាន់ ជួយដល់​ការរំលាយអាហារ​ឲ្យបាន​ត្រឹមត្រូវ។ ប្រសិនបើ​ក្រពះ​របស់អ្នក​ខ្វះបាក់តេរី​ចាំបាច់​នេះ វានឹងមិនអាច​ធ្វើការ​បានល្អឡើយ។ បាក់តេរីពោះវៀន​របស់អ្នកអាច​នឹងអស់​ដោយសារការទទួលទាន​មិនល្អចំពោះ​សុខភាព, ថ្នាំអង់​ទីប្យូទិច ឬប្រភេទថ្នាំ​ផ្សេងៗទៀត ហើយ​ក៏ដោយ​សារ​ការស្រូបយកសា​រធាតុ​កាបូហៃដ្រាត​បាន​តិចផងដែរ។
២. ចៀសវាង​អាហារទាំងឡាយ​ណាដែល​បណ្តាលឲ្យ​ហើមពោះ ណែន​ក្នុងពោះ
មានប្រភេទ​អាហារ​ជាច្រើន​ដែលអាច​ធ្វើឲ្យហើមពោះ ណែនក្នុងពោះ និង​មិនស្រួលក្នុង​ខ្លួន។ អាហារទាំងនេះ​ក៏ចាប់ផ្តើមក្លាយ​ជាអាស៊ីត ដែល​កើតឡើង​នៅពេល​អាស៊ីត​ក្រពះជួប​នឹង​បំពង់​អាហារ ហើយ​បណ្តាលឲ្យឆ្អល់​ក្តៅចុង​ដង្ហើម។
អាហារមាន​ជាតិខ្លាញ់ខ្ពស់​ជាមូលហេតុចម្បងធ្វើឲ្យណែន​ក្នុងពោះ ព្រោះវា​ពិបាកនឹង​រំលាយ ហើយអាច​នៅក្នុង​ប្រព័ន្ធរំលាយ​អាហារ​បានយូរ និង​បណ្តាលឲ្យ​មានអារម្មណ៏​មិន​ស្រួល​ក្នុង​ខ្លួន ហើមពោះ។ អាហារចៀន​ក៏បានបង្កើត​ជាតិហ្គាស​ក្នុងពោះវៀន និង​ធ្វើឲ្យហើម​ពោះផងដែរ។
៣. គួរចៀសវាង
ចៀសវាង សកម្មភាពដែលបណ្តាលឲ្យហើមពោះ, ណែនក្នុងពោះក្រៅពី​អាហាររៀបរាប់​ខាងលើ​ដែលអាច​បណ្តាលឲ្យ​ណែនក្នុង​ពោះ និងហើម​ពោះ តែក៏​នៅ​មាន​សកម្មភាព​មួយចំនួនទៀត​ក៏អាច​បណ្តាល​ឲ្យអាការៈទាំងអស់​នេះកើតឡើង​បានដែរ។ ការទំពារស្ករកៅស៊ូ និង​ការបៀម​ជញ្ជក់​ស្ករគ្រាប់ ជាសកម្មភាព​អាចឲ្យ​ខ្យល់ច្រើន​ចូលទៅ​ក្នុង​ពោះ ហើយធ្វើណែន​ក្នុងពោះ។ លើសពី​នេះទៀត ភេសជ្ជៈ​កាបូណាត, សូដា, និងប្រភេទ​ភេសជ្ជៈជាច្រើន​ផ្សេងទៀតអាច​បង្កើនខ្យល់​ចូលទៅ​ក្នុងពោះវៀន​របស់អ្នក។ ប្រសិនបើ​អ្នក​ជក់បារី, ការបឺតបារី​ក៏អាចឲ្យ​ខ្យល់​ជាច្រើនចូល​ទៅក្នុងប្រព័ន្ធរំលាយ​អាហាររបស់​អ្នក ដូច្នេះបណ្តាលឲ្យ​តឹងណែន​ក្នុងពោះ, ហើមពោះ និង​មិនស្រួល​ក្នុងខ្លួន។
ប្រសិនបើអ្នកចង់​ព្យាបាល ឬការពារពី​អាការៈហើម និង​តឹងណែន​ក្នុងពោះ, អ្នកត្រូវចៀសវាង​អាហារទាំងអស់​ខាងលើ និងមិនត្រូវ​សកម្មភាព​ដែលធ្វើឲ្យ​អាការៈបែបនេះ​កើត​ឡើង។ ហើយអ្នក​ក៏អាចជ្រើសរើស​ប្រភេទថ្នាំ​ស្របច្បាប់ និង​ទៅប្រឹក្សាជាមួយនឹង​គ្រូពេទ្យជាមុនសិន មុនពេល​ពិសារ​ថ្នាំណាមួយ៕
ដោយ៖ ដារ៉ា
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទម្លាប់អាក្រក់ ៣យ៉ាងដែលបណ្តាល​ឲ្យ​ហើមពោះ