សូម្បីតែ Google ក៏អបអរសាទរទិវាឯករាជ្យជាតិកម្ពុជាថ្ងៃទី០៩ ខែវិច្ឆិកាដែរ

សូម្បីតែ Google ក៏អបអរសាទរទិវាឯករាជ្យជាតិកម្ពុជាថ្ងៃទី០៩ ខែវិច្ឆិកាដែរ
ក្រុមហ៊ុន Google  តាមរយៈ គេហទំព័រដ៏ល្បីល្បាញពេញពិភពលោក បានដាក់បង្ហាញទង់ជាតិកម្ពុជា ដើម្បីចូលរួមអបអរសាទរទិវាឯករាជ្យជាតិកម្ពុជា ថ្ងៃទី០៩ ខែវិច្ឆិកា (Cambodia's Independence Day) នៅលើទំព័រមុខរបស់ខ្លួននៅម៉ោងប្រមាណ ០០៖០១នាទីយប់ ។ 
តាមរយៈការដាក់បង្ហាញទង់ជាតិកម្ពុជា ដើម្បីអបអរសាទរទិវាឯករាជ្យជាតិកម្ពុជាថ្ងៃទី០៩ ខែវិច្ឆិកានៅលើ Google នេះ នឹងកាន់តែធ្វើឲ្យប្រជាជនលើពិភពលោក បានយល់ដឹងនិងស្គាល់អំពីកម្ពុជា និងព័ត៌មាននៃប្រវត្តិការទាមទារឯករាជ្យពីប្រទេសបារាំង ដែលបានដាក់ អាណានិគមមកលើកម្ពុជា។
សូមបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា លើកទី៦២  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ស៊ាវ ឈាន