ក្រុមការងារ​ក្រសួង​ធនធានទឹក​ បន្ត​យុទ្ធនា​ការបូមទឹក​ បញ្ចូល​អាងតាកុយ​ មានលទ្ធភាព​ស្រោចស្រព​ដីស្រែ​ប្រជាកសិករ​ជិត ២ពាន់ហិកតា​

កំពង់ឆ្នាំង៖ ក្រុមការងារបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស នាព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានចុះពិនិត្យការងារ បូមទឹកបញ្ចូលអាងទឹក ទំនប់តាកុយ ស្ថិតក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

លោក ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងឱ្យដឹងថា អាងទឹកតាកុយ អាចស្តុបទឹកបានប្រមាណ ៣.៥២០.០០០ ម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដី ស្រូវរដូវប្រាំងរបស់ ប្រជាកសិករបានចំំនួន ១.៨២០ ហិកតា ក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។ លោក ប៉ុញ សច្ចៈ បានបន្តថា ការងារបូមយកទឹកពីទន្លេសាប មកបញ្ចូលអាងទឹកតាកុយ បានចាប់ផ្តើមកាលពីចុងខែតុលា ដោយប្រើប្រាស់ម៉ាស៊ីន បូមទឹកខ្នាតមធ្យម (៦៥ សេះ) ចំនួន ០៤ គ្រឿង ហើយមកដល់ពេលនេះ ទឹកក្នុងអាងកើនឡើងបានប្រមាណ ១៥ភាគរយ ខណៈប្រជាកសិករបាន និងកំពុងទាញយកទៅប្រើប្រាស់ ក្នុងការងារសាបព្រោះ ដកស្ទូងដំណាំស្រូវរដូវប្រាំង របស់ពួកគាត់ជាបណ្តើរៗ ។

លោក ប៉ុញ សច្ចៈ បានបន្ថែមថា ចំពោះការងារបូមទឹកបញ្ចូល អាងនៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល គឺក្រុមការងាររបស់យើងប្រើប្រាស់ ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុបចំនួន ២២ គ្រឿង ព្រមទាំងបានផ្តល់ប្រេងជូន សហគមន៍ទំនប់សម្រាប់ ដំណើរម៉ាស៊ីនបូមខ្នាតតូច ដែលមាននឹងកន្លែងស្រាប់ ប្រមាណជាង ១០០ គ្រឿងទៀត ។

លោកអគ្គនាយកកិច្ច ការបច្ចេកទេស បានបន្តថា ទន្ទឹមនឹងនេះ ក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុិយម ក្រោមការដឹកនាំបញ្ជា ផ្ទាល់ពីលោករដ្ឋមន្ត្រី លឹម គានហោ បាន និងកំពុងបន្តចុះពិនិត្យ ទីតាំងផ្សេងៗទៀត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕