កក្រើកសង្វៀន! វគ្គផ្តាច់ព្រ័ត ប៊ឺត ខាំ ផ្តួលឡៅ ស៊ីណាត សន្លប់ក្នុងទឹកទី២

ទីបំផុតម្ចាស់ខ្សែក្រវ៉ាត់ ខារ៉ាបាវ រដូវកាលទី២បានរកឃើញហើយ បន្ទាប់ពីខ្លាចាស់កំពូលល្បិច ប៊ឺត ខាំ បានផ្តួលកីឡាករ ឡៅ ស៊ីណាត ឲ្យសន្លប់ងើបលែងនៅក្នុងទឹកទី២។
ការប៉ះគ្នារវាងជើងខ្លាំង ប៊ឺត ខាំ និងឡៅស៊ីណាត នៅសង្វៀន ស្ទឹងមានជ័យ កាលពីល្ងាចម្សិលមិញនេះ ពិតជាកក្រើកធ្វើឲ្យអ្នកគាំទ្រអង្គុយហើបគូទពីកៅអីគ្រប់គ្នា។ អ្វីដែលពិសេសនោះ កីឡាករទាំងពីរមិនបង្អែរបង្អង់ពេលវេលាយូរឡើយ គឺវាយសំរុកតាំងពីតាំងទឹកទី១ មកម្ល៉េះ តែគួរឲ្យសោកស្តាយឈានដល់ទឹកទី២ ឡៅ ស៊ីណាត ភ្លាត់ស្នៀតបន្តិចត្រូវកណ្តាប់ដៃចូល និងកែងចំផ្ទៃមុខ ហើយប៊ឺត ខាំ ថែមមួយជង្គង់បន្ថែមទៀត ធ្វើឲ្យសន្លប់ងើបលែងរួចតែម្តង។ ដូច្នេះហើយ ទើបគណកម្មការបានសម្រេចឲ្យ ប៊ឺត ខាំ ជាអ្នកឈ្នេះ ក្លាយជាម្ចាស់ខ្សែត្រវ៉ាត់ ព្រមទាំងទឹកប្រាក់ចំនួនប្រាំពាន់ដុល្លារថែមទៀត។
សូមបញ្ជាក់ផងដែរថា កីឡាករទាំងពីនេះធ្លាប់មានប្រវត្តជួបគ្នាបីលើករួចមកហើយ ក្នុងនោះឡៅ ស៊ីណាត ឈ្នេះចំនួនពីរលើក ប៉ុន្តែកាលពីល្ងាចម្សិញមិញនេះ ប៊ឺត ខាំ ផ្តួលដៃ​គូឲ្យ​សន្លប់​តែម្តង៕
 
កក្រើកសង្វៀន! វគ្គផ្តាច់ព្រ័ត ប៊ឺត ខាំ ផ្តួលឡៅ ស៊ីណាត សន្លប់ក្នុងទឹកទី២
ដោយ៖ មង្គលការ

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!